ដំណើរទស្សនៈកិច្ចសហគមន៍កសិកម្មបន្លែជាយក្រុងកំពង់ស្ពឺ
ចេញ​ផ្សាយ ១៥ មិថុនា ២០១៩
255

នាថ្ងៃសុក្រ ១២កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០១៩

#ដំណើរទស្សនៈកិច្ចសហគមន៍កសិកម្មបន្លែជាយក្រុងកំពង់ស្ពឺ

នាថ្ងៃដដែលនេះដែរ បន្ទាប់ពីបានចូលរួមពិធីសំណេះសំណាលជាមួយមន្រ្តីរាជការនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរួចមក លោកជំទាវ ហោ ម៉ាលីន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម កៅ ផល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តដំណើរទស្សនៈកិច្ចសហគមន៍កសិកម្មបន្លែជាយក្រុងកំពង់ស្ពឺ ដើម្បីពិនិត្យមើលការប្រព្រឹត្តទៅរបស់សហគមន៍កសិកម្មបន្លែជាយក្រុងកំពង់ស្ពឺ ការវេចខ្ចប់ ការដឹកជញ្ជូន ការដាំដុះដំណាំបន្លែដែលគ្មានជាតិគីមី និងបានចូលទស្សនាផ្សារសហគមន៍កសិកម្មបន្លែជាយក្រុងកំពង់ស្ពឺផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter