ថ្ងៃព្រហស្បតិ៍ ១១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១៩
#ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ
-លោក ផល មុនី នាយខណ្ឌ និងលោក អ៊ុក សារ៉ា នាយរងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ បានដឹកនាំមន្រ្តីផ្នែក សង្កាត់ មន្ត្រីក្រោមឱវាទ និងមន្ត្រីប្រចាំការក្រុមហ៊ុន បានបន្តចុះធ្វើបច្ចុប្បន្នភាពអ្នកកាន់កាប់ដីដែលមានទំហំធំ នៅក្នុងអតីតៈសម្បទានដីសេដ្ឋកិច្ចរបស់ក្រុមហ៊ុន អ៊ុក ឃុន នៅឃុំត្រែងត្រយឹង ឃុំដំបូករូង និងឃុំអូរ ស្រុកភ្នំស្រួច ។
-លោក ជា សារ៉ន នាយផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋ និងសុខ សុខុន នាយរងរដ្ឋបាលព្រៃឈើបសេដ្ឋ បានចុះពិនិត្យទំហំលូតលាស់ដើមឈើដែលដាំដោយព្រះមហាក្សត្រ និងស្ថានភាពដើមឈើផ្សេងទៀតដែលបានដាំក្នុងពិធីនោះ ស្ថិតនៅភូមិស្តុកជ្រៃ ឃុំតាំងសំរោង ស្រុកបសេដ្ឋ។
-លោក ឯម ឃន នាយរងសង្កាត់រដ្ឋបាលព្រៃឈើគងពិសី បានចូលរួមផ្សព្វផ្សាយច្បាប់ស្តីពីព្រៃឈើ ជាមួយរដ្ឋាបាលព្រៃឈើថ្នាក់កណ្តាល នៅឃុំទួលសាលា ស្រុកបសេដ្ឋ ដោយមានការចូលរួមពីព្រះសង្ឃ និងសមាជិកសហគមន៍ព្រៃឈើតានៃ។
-កំលាំងផ្នែករដ្ឋបាលព្រៃឈើកំពង់ស្ពឺ និងសង្កាត់រដ្ឋបាលព្រៃឈើសំរោងទង បានចុះពិនិត្យ ដំណុះឈើនៅទីតាំង រុក្ខទិវា ឆ្នាំ១៩៩៦ នៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ សង្កេតឃើញមានដើមឈើទាលដុះដោយខ្នែង ដែលសម្តេច ជា ស៊ីម ដាំ នៅរស់ចំនួន ១ដើម លូតលាស់ល្អ និងមួយដើមទៀតបានងាប់ យើងបានដាំជួស២លើក នៅតែងាប់ទៀត បច្ចុប្បន្នត្រៀមដាំជួសបន្តទៀត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម