សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ
ចេញ​ផ្សាយ ១៣ មិថុនា ២០១៩
187

ថ្ងៃព្រហស្បហ៌ ១១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១៩

#ការិយាល័យផលិតកម្ម និងបសុព្យាបាល

-ថ្នាក់ដឹកនាំនៃការិយាល័យផលិតកម្ម និងបសុព្យាបាល បានសហការជាមួយមន្រ្តី មកពីនាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចុះបើកវគ្គបណ្តុះបណ្តាលស្តីពី “បច្ចេកទេសពិឃាតសត្វជ្រូក គោ ក្របី ប្រកបដោយមនុស្សធម៌” ដល់ម្ចាស់សត្តឃាតដ្ឋាន អាជីវករ និងកម្មករពិឃាតគោ ជ្រូក ស្រុកភ្នំស្រួច នៅការិយាល័យកសិកម្មស្រុកភ្នំស្រួច មានអ្នកចូលរួមសរុបចំនួន ៣០ នាក់ (ស្រី្ត ៣ នាក់)

-លោកស្រី អ៊ុន ពិសិដ្ឋ  មន្រ្តីប្រចាំការស្រុកឧដុង្គ បានចុះពិនិត្យសុខភាពសត្វ និងបាញ់ថ្នាំសម្លាប់មេរោគ លើមធ្យោបាយដឹកជញ្ជូនជ្រូក និងទីតាំងសត្តឃាតនៅទីសត្តឃាតវាំងចាស់ ។ 

-លោក ឆន ស៊ីម មន្ត្រីប្រចាំការស្រុកសំរោងទង ចុះណែនាំម្ចាស់កសិដ្ឋានចិញ្ចឹមមាន់នៅភូមិព្រៃពង្រ ឃុំស្គុះ ពីបច្ចេកទេសចិញ្ចឹម អនាម័យ ជៀសវាងមានផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។

-មន្រ្តី២រូប ចុះបណ្តុះបណ្តាលកសិករពីការចិញ្ចឹមជ្រូកនៅភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ មានអ្នកចូលរួមសរុប ៣១ នាក់ (ស្រី្ត ២៥ នាក់)។

ចំនួនអ្នកចូលទស្សនា
Flag Counter