សកម្មភាពចុះជ្រើសរើស និងចែកសម្ភារៈជូនសម្បទានិកសម្រាប់ធ្វើបង្ហាញ ក្នុងគម្រោងឡាសិត ២
ចេញ​ផ្សាយ ១២ មិថុនា ២០១៩
200

ថ្ងៃអង្គារ ៩កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៩

#ស្រុកឱរ៉ាល់៖ លោកថេន ប្រពៃ អនុប្រធានការិយាល័យ និងលោក ជួប ម៉ូវ មន្ត្រីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម ដែលជាក្រុមការងារអនុវត្តគម្រោងឡាសិត ២ នៃមន្ទីរកសិកម្មខេត្ត បានចុះជ្រើសរើស និងចែកសម្ភារៈជូនសម្បទានិកចំនួន ០៤នាក់/ស្រ្តី ៣នាក់ សម្រាប់ធ្វើបង្ហាញការដាំដំណាំបន្លែ និងបានចុះណែនាំបច្ចេកទេស លើករង ក្រាលកៅស៊ូ ដល់កសិករ ដើម្បីលើកទឹកចិត្តកសិករអោយអនុវត្តបច្ចេកទេសអោយបានទាន់ពេលវេលា និងជួយជីវភាពអោយកាន់តែប្រសើរឡើង ក្នុងគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជំហាន២ (LASED II) ស្ថិតនៅភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ដោយមានការចូលរួមពីប្រធានប្លុក និងកសិករ ។

ចំនួនអ្នកចូលទស្សនា
Flag Counter