សកម្មភាពចុះតាមដានការបង្កបង្កើនផលស្រូវរដូវវស្សា របស់ការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម
ចេញ​ផ្សាយ ១២ មិថុនា ២០១៩
265

ថ្ងៃអង្គារ ៩កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៩
#ស្រុកបសេដ្ឋ៖ លោកជា ហុកលី ប្រធានការិយាល័យ និងលោក ទាវ ថន មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានចុះតាមដានការបង្ករបង្កើនផលស្រូវរដូវវស្សា នៅភូមិកន្ទួត ឃុំស្វាយចចិប ស្រុកបសេដ្ឋ។ ការចុះតាមដានការបង្ករបង្កើនផលស្រូវរដូវវស្សាររបស់កសិករ សង្កេតឃើញថាស្រែវស្សារបស់ពួកគាត់មួយចំនួន បានធ្វើការភ្ជួររាស់ដាស់ដីរួចរាល់ ខ្លះក៏មិនទាន់បានភ្ជួររាស់ដោយសារដើមរដូវវស្សាមិនមានភ្លៀងធ្លាក់គ្រាប់គ្រាន់ និងស្រែមួយចំនួនដែលមានប្រភពទឹក និងប្រឡាយនៅជិត ពួកគាត់បានធ្វើស្រែដើររដូវ ពូជសែនក្រអូប ដែលស្រូវរបស់ពួកគាត់កំពុងស្ថិតក្នុងដំណាក់កាលកំពុងលូតលាស់។ក្នុងនោះដែរមានកសិករអ្នកចូលរួមចំនួន ០៧នាក់/ ស្រ្តី ០៣នាក់។

 

ចំនួនអ្នកចូលទស្សនា
Flag Counter