សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ
ចេញ​ផ្សាយ ១២ មិថុនា ២០១៩
171

ថ្ងៃអង្គារ ០៩កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩

#ការិយាល័យផលិតកម្ម និងបសុព្យាបាល

-លោកឈឹម សុនា អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល តំណាងអោយលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមប្រជុំនៅមន្ទីរសុខាភិបាល ស្តីពី "ការកែសម្រួលសមាសសភាពគណះកម្មការប្រយុទ្ធប្រឆាំងជម្ងឺអេដ៏ខេត្ត" ក្រោមអធិបតីភាពលោក ជំទាវ ឡុង បូណារ៉េត អភិបាលរង នៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពីកងកំលាំងទាំង៣ ប្រធានមន្ទីរជុំវិញខេត្ត សរុបអ្នកចូលរួមចំនួន ៣៣ នាក់ (ស្រ្តី ៩ នាក់)។

-លោក ខេន ប៊ុនធឿន  មន្រ្តីប្រចាំការស្រុកគងពិសី បានចុះពិនិត្យ និងតាមដានការចិញ្ចឹមមាន់ តាមកសិដ្ឋាននៅភូមិត្រំារនៀប ឃុំអង្គពពេល ស្រុកគងពិសី ដោយបានណែនាំពីការធ្វើអនាម័យបរិស្ថានជុំវិញ ការប្រើប្រាស់ថ្នាំសម្លាប់ដង្កូវកុំអោយកើតរុយ នាំអោយមានផលប៉ះពាល់ដល់អ្នកជិតខាង។

ចំនួនអ្នកចូលទស្សនា
Flag Counter