សកម្មភាពណែនាំបច្ចេកទេសប្រមូលផលស្រូវប្រាំងដោយគ្រឿងយន្តកសិកម្ម
ចេញ​ផ្សាយ ០៨ មិថុនា ២០១៩
161

ថ្ងៃសុក្រ ៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ២០១៩

#ការិយាល័យវិស្វកម្មកសិកម្ម

-លោក តូច ញ៉ាវ អនុប្រធានការិយាល័យវិស្វកម្មកសិកម្ម បានដឹកនាំមន្រ្តីចំនួន ២រូប ចុះសហការណ៍ជាមួយប្រធានការិយាល័យកសិកម្មក្រុងច្បារមន ដើម្បីពិនិត្យ និងណែនាំបច្ចេកទេសប្រមូលផលស្រូវប្រាំងដោយគ្រឿងយន្តកសិកម្មដល់ម្ចាស់ម៉ាស៊ីន និងកសិករនៅ ភូមិខ្ទុំក្រាំង សង្កាត់ច្បារមន ក្រុងច្បារមន ដែលមានកសិករចូលរួម ១០នាក់/ស្រី្ត ០១នាក់។

- ណែនាំដល់ម្ចាស់ម៉ាស៊ីន ក្នុងការប្រើប្រាស់ម៉ាស៊ីនតាមបច្ចេកទេសជៀសវាងការបាត់បង់ផលស្រូវរបស់កសិករ។

- ណែនាំដល់កសិករចំពោះស្រូវដែលទុំបាន៨០ ទៅ៨៥% ទើបប្រមូលផលបានល្អ (ជៀសវាងការបាត់បង់)។

ចំនួនអ្នកចូលទស្សនា
Flag Counter