កិច្ចប្រជុំពិនិត្យពិគ្រោះយោបល់ និងស្វែងរកដំណោះស្រាយ ពាក់ព័ន្ឋទំនាស់ដីសម្បទានសេដ្ឋកិច្ច
ចេញ​ផ្សាយ ០៦ មិថុនា ២០១៩
208

នារសៀលថ្ងៃពុធ ៣កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ២០១៩

-លោក ឈៀង តុលា ប្រធានមន្ទីរ បានចូលរួមក្នុងកិច្ចប្រជុំពិនិត្យពិគ្រោះយោបល់ និងស្វែងរកដំណោះស្រាយ ពាក់ព័ន្ឋទំនាស់ដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋដ៏រាំរ៉ៃរវាងក្រុមហ៊ុនអភិវឌ្ឍន៍ដាំនាំឧស្សាហកម្ម អ៊ុក ឃុន, ក្រុមហ៊ុន ទាវ គឹមសេង ព្រមទាំងដីដែលពាក់ព័ន្ឋជាច្រើនទៀត ស្ថិតក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត និងមានការចូលរួមពីក្រុមការងារតំណាង ឯឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ, ប្រតិភូតំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្នាក់ដឹកនាំខេត្ត-ស្រុក មន្ទីរ-អង្គភាពពាក់ព័ន្ឋ និងមន្ត្រីជំនាញបច្ចេកទេសសុរិយោដី នៅសាលាខេត្តកំពង់ស្ពឺ។

ចំនួនអ្នកចូលទស្សនា
Flag Counter