​ពិធី​ “សម្ភោធដាក់ដំណើរការឱ្យប្រើប្រាស់ជាផ្លូវការ ការិយាល័យច្រកចេញចូលតែមួយ”
ចេញ​ផ្សាយ ០៦ មិថុនា ២០១៩
155

ថ្ងៃពុធ ៣កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ២០១៩

#ស្រុកសំរោងទង៖ លោកស្រី ណុប សុគន្ធ អនុប្រធានមន្ទីរ ​បានចូលរួម​ពិធី​ “សម្ភោធដាក់ដំណើរការឱ្យប្រើប្រាស់ជាផ្លូវការ ការិយាល័យច្រកចេញចូលតែមួយ” នៅក្នុងសាលាស្រុក​សំរោងទង​ ខេត្តកំពង់ស្ពឺ ក្រោម​អធិបតីភាព​ ឯកឧត្តម​ វី​ សំណាង​ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពី កងប្រដាប់អាវុធទាំង៣ក្នុងខេត្ត លោកប្រធាន មន្ទីរ​ អង្គភាពជុំវិញខេត្ត​ អភិបាល​ក្រុង ​និងស្រុកទាំង៧ មន្រ្តីរាជការ​ និងប្រជាពលរដ្ឋជាច្រើនទៀត​ ក្នុង​គោលដៅ​ផ្តល់នូវអត្ថប្រយោជន៍ដូចខាងក្រោម៖

១.លើកកំពស់គោលការណ៍អភិបាលកិច្ចល្អ កែទម្រង់ប្រព័ន្ធរដ្ឋបាល ដោយពង្រឹកវិសាលភាពសេវាដែលផ្តល់ដោយរដ្ឋបាលក្រុង ស្រុក ឱ្យបានទូលំទូលាយតាមរយៈការប្រមូលផ្តុំសេវាទាំងអស់ក្នុងក្របខ័ណ្ឌសមត្ថកិច្ចក្រុង ស្រុក ដែលត្រូវផ្តល់ជូនប្រជាពលរដ្ឋនៅកន្លែងតែមួយ។

២.បង្ខិតរដ្ឋបាលអោយនៅកៀកជិតនឹងប្រជាពលរដ្ឋ បង្កភាពងាយស្រួលក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័សប្រកបដោយប្រសិទ្ធភាព គុណភាព តម្លាភាព ឆ្លើយតមទាន់ពេលវេលាទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។

៣.កែលម្អការផ្តល់សេវារដ្ឋបាល បង្កើនអភិបាលកិច្ចល្អ កាត់បន្ថយអំពើពុករលួយ និងបង្កើនការជឿទុកចិត្តពីប្រជាពលរដ្ឋលើប្រព័ន្ធរដ្ឋបាល។

៤.លើកកំពស់ការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការផ្តល់មតិយោបល់ និងការរិះគន់ស្ថាបនាដើម្បីកែលម្អការអនុវត្តប្រព័ន្ធរដ្ឋបាល។

៥.បង្កើនតម្លាភាពនៅក្នុងប្រព័ន្ធរដ្ឋបាល តាមរយៈការលើកកំពស់ ឱ្យមាននូវប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ សម្រាប់ប្រជាពលរដ្ឋនឹងដើម្បីវាស់វែងនូវការចូលរួមរបស់ពួកគាត់ក្នុងការអនុវត្តប្រព័ន្ធរដ្ឋបាល។

 

 

ចំនួនអ្នកចូលទស្សនា
Flag Counter