សកម្មភាពចុះផ្សព្វផ្សាយសារាចរណែនាំលេខ ២៣២ សរណន.កសក ស្តីពី "វិធានការបន្ទាន់ទប់ស្កាត់ការឆ្លងរាលដាលជម្ងឺប៉េស្តជ្រូកអាហ្វ្រិក"
ចេញ​ផ្សាយ ០៦ មិថុនា ២០១៩
164

ថ្ងៃពុធ ៣កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ២០១៩

#ស្រុកឧដុង្គ៖ លោក ទេព វិចិត្រមុនី ប្រធានការិយាល័យ លោក ឈឹម សុនា អនុប្រធានការិយាល័យ និងមន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាល បានចុះផ្សព្វផ្សាយសារាចរណែនាំលេខ ២៣២ សរណន.កសក ចុះថ្ងៃទី៣០ ខែ ឧសភា ឆ្នាំ២០១៩ ស្តីពីវិធានការបន្ទាន់ទប់ស្កាត់ការឆ្លងរាលដាលជម្ងឺប៉េស្តជ្រូកអាហ្វ្រិក របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដល់ពេទ្យសត្វក្រុមហ៊ុនស៊ីភី និងម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកនៅ ឃុំភ្នំតូច ស្រុកឧដុង្គ មានអ្នកចូលរួមសរុប ២៦ នាក់ (ស្រី្ត ៩ នាក់)។

ចំនួនអ្នកចូលទស្សនា
Flag Counter