សកម្មភាពការងារនៃខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត
ចេញ​ផ្សាយ ០៦ មិថុនា ២០១៩
188

ថ្ងៃពុធ ៣កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ២០១៩

#ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ

-កំលាំងផ្នែករដ្ឋបាលព្រៃឈើកំពង់ស្ពឺ និងសង្កាត់រដ្ឋបាលព្រៃឈើក្រោមឱវាទ ប្រចាំការនៅថ្នាលបណ្តុះកូនឈើ និងបានចែកកូនឈើរយៈពេលវែង ចំនួន ១០០ដើម ជូនកងទ័ព ដាំក្នុងបរិវេណទីបញ្ជា ការតំបន់ប្រតិបត្ដិការសឹករងខេត្តកំពង់ស្ពឺ។

-ពេលព្រឹក លោកនាយផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋ រួមជាមួយ លោក ចាន់ មុនីនាថ នាយរងរដ្ឋបាលព្រៃឈើបសេដ្ឋ លោកនាយសង្កាត់រដ្ឋបាលព្រៃឈើត្រែងត្រយឹង លោក ហេង សុថារិទ្ធិ នាយរងសង្កាត់រដ្ឋបាលព្រៃឈើត្រែងត្រយឹង និងលោក ឌឹម សូនី មន្ត្រីផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋ បានចូលរួមចុះពិនិត្យ និងសម្របសម្រួលករណីការជួសជុលទំនប់ទឹកអូរកូនត្រុំ ស្ថិតនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។

-ពេលរសៀល លោក ផល មុនី នាយខណ្ឌរដ្ឋបាលព្រៃឈើ លោកនាយផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋ រួមជាមួយ លោក ចាន់ មុនីនាថ នាយរងផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋ និងលោក ម៉ក់ សាវី នាយរងសង្កាត់រដ្ឋបាលព្រៃឈើត្រែងត្រយឹង បានចូលរួមកិច្ចប្រជុំពិនិត្យ និងដោះស្រាយទំនាស់ដីធ្លី រវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនអភិវឌ្ឍដំណាំឧស្សាហកម្ម អ៊ុក ឃុន នៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ។

ពុំមានបទល្មើសព្រៃឈើទេ។

ចំនួនអ្នកចូលទស្សនា
Flag Counter