សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ
ចេញ​ផ្សាយ ០៤ មិថុនា ២០១៩
196

ថ្ងៃអង្គារ ២កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ​២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩

#ការិយាល័យផលិតកម្ម និងបសុព្យាបាល

-លោក ទេព វិចិត្រមុនី ប្រធានការិយាល័យ បានដឹកនាំមន្រ្តីចុះពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូកនៅភូមិតានី ឃុំក្រាំងចេក ស្រុកឧដុង្គ ចំនួន៣កន្លែង ដោយបានណែនាំម្ចាស់ករោងយកចិត្តទុកដាក់លើការធ្វើអនាម័យ រិតបណ្តឹងការចេញ ចូល ត្រូវមានទឹកជ្រលក់ជើងនៅមុខផ្លូវចូលរោង មានកន្លែងផ្លាស់ខោអាវ ការពារការឆ្លងជម្ងឺ ពិសេសជំងឺប៉េសជ្រូកអាហ្វ្រិក។

-លោក សួន សុខុម មន្រ្តីប្រចាំការស្រុកបរសេដ្ឋ បានចុះពិនិត្យការចិញ្ចឹមទាយកសាច់របស់កសិករនៅភូមិត្រពាំជម្រៅ ឃុំទួលអំពិល និងបានណែនាំម្ចាស់អោយមានការយកចិត្ត ទុកដាក់រិតបន្តឹងលើការចេញ_ចូល ទាំងមនុស្ស  ក្នុងគោលបំណងទប់ស្កាត់ការឆ្លងជម្ងឺ និងធ្វើអនាម័យអោយបានល្អជៀសវាងប៉ះពាលអ្នកជិតខាង។

_លោក ញ៉ឹក ស៊ីម  មន្រ្តីប្រចាំការស្រុកថ្ពង បានចុះណែនាំកសិករចិញ្ចឹមជ្រូកលក្ខណះគ្រួសារនៅភូមិអង្គ ឃុំយាអង្គ បង្ហាញពីការថែទាំជ្រូកសាច់ អោយវាមានសុខភាពល្អ ធំធាត់លឿន ករណីមានឈឺ ឆាប់ហៅពេទ្យសត្វព្យាបាល។

ចំនួនអ្នកចូលទស្សនា
Flag Counter