សិក្ខាសាលាស្តីពី "ការផ្សព្វផ្សាយមជ្ឈមណ្ឌលបណ្តុំព័ត៌មានកសិកម្ម និងការប្រើប្រាស់គេហទំព័រផ្សព្វផ្សាយកសិកម្ម"
ចេញ​ផ្សាយ ០៤ មិថុនា ២០១៩
209

ថ្ងៃអង្គារ ២កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ​២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩

លោក ឈៀង តុលា ប្រធានមន្ទីរ លោកស្រី ភួង សាវឿន ប្រធានការិយាល័យផែនការ គណនេយ្យ និងលោក រស់ សិទ្ធិ អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានចូលរួមសិក្ខាសាលាស្តីពី "ការផ្សព្វផ្សាយមជ្ឈមណ្ឌលបណ្តុំព័ត៌មានកសិកម្ម និងការប្រើប្រាស់គេហទំព័រផ្សព្វផ្សាយកសិកម្ម" ក្រោមអធិបតីភាពលោក បណ្ឌិត ម៉ៅ មិនា ប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម ព្រមទាំងវត្តមានចូលរួមពីថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ ប៉ៃលិន កំពង់ចាម ត្បូងឃ្មុំ កំពង់ធំ រតនគិរី មណ្ឌលគិរី កំពង់ស្ពឺ សៀមរាប ក្រុមការងារនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម ព្រមទាំងទីប្រឹក្សាកម្មវិធីសរុបចំនួន ៣៥នាក់/ស្ត្រី៣នាក់ ដែលប្រព្រឹត្តទៅនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ។

ចំនួនអ្នកចូលទស្សនា
Flag Counter