សកម្មភាពការងារនៃខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត
ចេញ​ផ្សាយ ០៤ មិថុនា ២០១៩
168

ថ្ងៃចន្ទ័ ១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩

#ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ

-លោក ម៉ៅ បរិមិន្ទ នាយរងខណ្ឌរដ្ឋបាលព្រៃឈើ  និងលោក លី គឹមសាន នាយរងរដ្ឋបាលព្រៃឈើ បានចូលរួមប្រជុំស្តីពី “កម្មវិធីសិក្ខាសាលាបញ្ចប់គម្រោង ការរៀបចំផែនការគ្រប់គ្រងព្រៃឈើនៅក្នុងតំបន់ទីជម្រាលស្ទឹងព្រែកត្នោត ផ្អែកលើផែនទេសភាព”  នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលព្រៃឈើ  និងសត្វព្រៃ  ភ្នំពេញថ្មី។ 

-សង្កាត់រដ្ឋបាលព្រៃឈើឧដុង្គ បានចែកកូនឈើប្រភេទប្រណិត(បេង) ចំនួន១៥០ដើម ជូនមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ។

-លោកនាយ លោកនាយរងផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋ រួមជាមួយលោកនាយសង្កាត់រដ្ឋបាលព្រៃឈើគីរីវ័ន្ត លោកនាយសង្កាត់រដ្ឋបាលព្រៃឈើត្រែងត្រយឹង និងលោក សូត្រ វណ្ណរី មន្ត្រីផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋ បានចូលរួមដាំឈើប្រភេទប្រណិត (ធ្នង់ ២៣ដើម និងក្រញូង ១៧ដើម) នៅក្នុងបរិវេណសាលាស្រុកភ្នំស្រួច។

-ពុំមានបទល្មើសព្រៃឈើទេ។

ចំនួនអ្នកចូលទស្សនា
Flag Counter