សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ
ចេញ​ផ្សាយ ០៤ មិថុនា ២០១៩
209

ថ្ងៃចន្ទ័ ១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩

#ការងារផលិតកម្ម និងបសុព្យាបាល

-លោក ទេព វិចិត្រមុនី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានដឹកនាំមន្រ្តីចុះពិនិត្យស្ថានភាព ជម្ងឺគោ ឈឺ ងាប់ នៅភូមិព្រៃស្មិត ឃុំមានជ័យ ស្រុកឧដុង្គ  ដោយបានជួបជាមួយកសិករចិញ្ចឹមគោ  ណែនាំពីការថែទាំគោមុនព្រលែង មានអាការះមិនស្រួលឆាប់ហៅពេទ្យភូមិព្យាបាលបន្ទាន់ មានករណីងាប់មិនត្រូវវះ ឫលក់ចេញឡើយ ត្រូវកប់ចោល ជៀសវាងការសាយភាយជម្ងឺ ។

-លោក ខេន ប៊ុនធឿន មន្រ្តីប្រចាំការស្រុកគងពិសីបាន ចុះពិនិត្យតាមដានសុខភាពសត្វនៅកសិដ្ឋានចិញ្ចឹមជ្រូកពូជនៅភូមិស្នួល ឃុំស្នំក្រពើ និងបានណែនាំម្ចាស់អោយមានការយកចិត្តទុក ដាក់រិតបន្តឹងលើការចេញ_ចូល ទាំងមនុស្ស រថយន្ត និងសម្ភារះផ្សេងៗ ក្នុងគោលបំណងទប់ស្កាត់ការឆ្លងជម្ងឺ។

-លោក ញ៉ឹក ស៊ីម  មន្រ្តីប្រចាំការស្រុកថ្ពង បានចុះណែនាំកសិករចិញ្ចឹមជ្រូកលក្ខណះគ្រួសារនៅភូមិព្រៃធំ ឃុំយាអង្គ បង្ហាញពីការថែទាំកូនជ្រូក ការផ្តល់កំដៅ និងការថែទាំសុខភាពកូនជ្រូកដើម្បីអោយវាមានាខភាពល្អ។

ចំនួនអ្នកចូលទស្សនា
Flag Counter