សកម្មភាពការងារនៃខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត
ចេញ​ផ្សាយ ០១ មិថុនា ២០១៩
459

ថ្ងៃសុក្រ ១៣រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃ ៣១ ខែឧសភា ឆ្នាំ២០១៩

#ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ

-សង្កាត់រដ្ឋបាលព្រៃឈើឧដុង្គ បានចុះពិនិត្យស្ថានភាពដីកសិកម្មរបស់ក្រុមហ៊ុន ម៉េង តេក ខូអិលធីឌី ដែលមានទំហំ ១០៣ ២៧៤៧ ម៉ែត្រការ៉េ ស្ថិតនៅផ្លូវជាតិលេខ៥១ភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុកឧដុង្គ

- កំលាំងផ្នែករដ្ឋបាលព្រៃឈើកំពង់ស្ពឺ និងសង្កាត់រដ្ឋបាលព្រៃឈើសំរោងទង បានចុះកាត់ស្តុកតាមរោងសន្និធិ និងរោងសិប្បកម្ម។

-នាយផ្នែករដ្ឋបាលព្រៃឈើឱរ៉ាល់ ចូលរួមពិធីក្រុងពាលីចុះបឋមសីលាសាងសង់អាគាររដ្ឋបាលសាលាស្រុកឱរ៉ាល់។

-នាយសង្កាត់រដ្ឋបាលព្រៃឈើថ្ពង បានចូលរួមវេទិការសារធារណៈជាមួយប្រជាពលរដ្ឋដើម្បីត្រួតពិនិត្យនិងការគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមអធិតីភាព ឯកឧតម្ដ ភោគ សុវណ្ណារិទ្ធ រដ្ឋលេខាធិការក្រសួងឧស្សាហកម្មនិង សិប្បកម្ម នៅក្នុងបរិវេនវត្តកល្យាណមានជ័យ ហៅ (ទព័មាន) នៅឃុំទព័មាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

-ល្ងាចថ្ងៃទី ៣០-០៥-២០១៩ នាយសង្កាត់ ចូលរួមប្រមូលពត៌មាន និងចុៈពិនិត្យគម្រោង Cowes ជាមួយថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្ត នៅសហគមន៏ដំរីចាក់ធ្លក ឃុំក្រាំងដឺវាយ ស្រុកភ្នំស្រួច។

-លោក ចាន់ មុនីនាថ នាយរងផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋ រួមជាមួយលោកនាយរងសង្កាត់រដ្ឋបាលព្រៃឈើគីរីវ័ន្ត និងលោក ឌឹម សូនី មន្ត្រីរដ្ឋបាលព្រៃឈើបសេដ្ឋ បានចុះពិនិត្យផ្ទៀងផ្ទាត់ព្រំប្រទល់ព្រៃសហគមន៍ដំរីចាក់ធ្លក ស្ថិតនៅឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

-លោកនាយផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋ រួមជាមួយលោកនាយសង្កាត់ត្រែងត្រយឹង លោកនាយសង្កាត់រដ្ឋបាលព្រៃឈើគីរីវ័ន្ត និងលោក ម៉ក់ សាវី នាយរងសង្កាត់រដ្ឋបាលព្រៃឈើត្រែងត្រយឹង បានចូលរួមប្រជុំស្តីពីការពិនិត្យមើលករណីទំនាស់ដីធ្លី វឌ្ឍនភាពនៃការដោះស្រាយទំណាស់របស់ក្រុមហ៊ុនហ្គ្រែនឌីស និងក្រុមហ៊ុន អ៊ុក ឃុន  នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តកំពង់ស្ពឺ ។

ពុំមានបទល្មើសព្រៃឈើទេ។

ចំនួនអ្នកចូលទស្សនា
Flag Counter