កិច្ចប្រជុំស្តីពី "ការពិនិត្យមើលករណីទំនាស់ដីធ្លី, វឌ្ឍន៍ភាពនៃការដោះស្រាយទំនាស់របស់ក្រុមហ៊ុន និងវឌ្ឍន៍ភាពនៃការអនុវត្តគម្រោង CoWES"
ចេញ​ផ្សាយ ៣១ ឧសភា ២០១៩
191

នារសៀលថ្ងៃសុក្រ ១៣រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃ ៣១ ខែឧសភា ឆ្នាំ២០១៩

នៅសាលប្រជុំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរៀបចំកិច្ចប្រជុំស្តីពី "ការពិនិត្យមើលករណីទំនាស់ដីធ្លី, វឌ្ឍន៍ភាពនៃការដោះស្រាយទំនាស់របស់ក្រុមហ៊ុនទាំងពីរ និងវឌ្ឍន៍ភាពនៃការអនុវត្តគម្រោង ការគ្រប់គ្រងរួមគ្នា ដើម្បីការពារ និងស្តារសេវាកម្មទីជម្រាល និងប្រព័ន្ធបរិស្ថាន នៅតំបន់ជួរភ្នំក្រវ៉ាញ ប៉ែកខាងលើនៃអាងស្ទឹងព្រែកត្នោត (CoWES) ក្រោមការដឹកនាំកិច្ចប្រជុំដោយយ លោក យឹម​ ណន អនុប្រធានមន្ទីរ ព្រមទាំងមានការចូលរួមពីលោកនាយ នាយរងផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋ នាយផ្នែករដ្ឋបាលព្រៃឈើឱរ៉ាល់ នាយសង្កាត់រដ្ឋបាលព្រៃឈើត្រែងត្រយឹង គីរីវ័ន្ត ត្រពាំងជោ តាសាល មន្រ្តីប្រចាំការក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចហ្គែនដីស និងក្រុមហ៊ុនអភិវឌ្ឍន៍ដំណាំឧស្សាហកម្មអ៊ុក ឃុន និងការិយាល័យពាក់ព័ន្ធ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter