កិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ
ចេញ​ផ្សាយ ៣១ ឧសភា ២០១៩
128

នាព្រឹកថ្ងៃសុក្រ ១៣រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃ ៣១ ខែឧសភា ឆ្នាំ២០១៩

-លោក ទេព វិចិត្រមុនី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំសប្តាហ៏ ដែលមានការចូលរួមពីមន្រ្តីការិយាល័យ និងមន្រ្តីប្រចាំការស្រុក/ក្រុងសរុបចំនួន ៣២នាក់ (ស្រី្ត ៧នាក់ ) ។

+កម្មវិធីសម្រាប់កិច្ចប្រជុំ៖

-ផ្សព្វផ្សាយសារាចរណែនាំលេខ ២៣២សរណន ចុះថ្ងៃទី៣០ខែ ឧសភា ឆ្នាំ២០១៩ ស្តីពី ”វិធានការបន្ទាន់ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជម្ងឺប៉េស្តជ្រូក អាហ្វ្រិក” របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

-ការរាយការណ៏របស់មន្រ្តីប្រចាំការតាមស្រុក ដែលមានលទ្ធផលខាងក្រោម÷

-គោឈឺសរុប ៧៤ ក្បាល ព្យាបាលជា ៦៩ ក្បាល កំពុងព្យាបាល ងាប់ ០៥ ក្បាល។ រោគសញ្ញាៈ ហើមពោះ ក្តៅដង្ហក់ អន់ចំណី រាគរូស។

-ជ្រូកឈឺសរុប ២១ក្បាល ព្យាបាលជា ២០ក្បាល កំពុងព្យាបាល ងាប់   ០១ ក្បាល។

-ចាក់វ៉ាក់សាំងការពារជម្ងឺសារទឹកបានចំនួន ៦,៣៦៣ ក្បាល។

-ចាក់វ៉ាក់សាំងការពារជម្ងឺអុតក្តាម សរុប ៧១៥ ក្បាល

ផែនការបន្ត÷

-បន្តតាមដានស្ថានភាពជម្ងឺសត្វតាមភូមិ និងកសិដ្ឋាន

-បន្តពិនត្យសត្វ សាច់នៅសត្តឃាតដ្ឋាន

-បន្តចាក់វ៉ាក់សាំងការពារជម្ងឺសត្វ

-បន្តតាមដានចលនាសត្វ

ចំនួនអ្នកចូលទស្សនា
Flag Counter