សកម្មភាពការងារនៃខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត
ចេញ​ផ្សាយ ៣១ ឧសភា ២០១៩
195

ថ្ងៃព្រហស្បតិ៍ ១២រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩

#ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ

-សង្កាត់រដ្ឋបាលព្រៃឈើត្រពាំងជោ សហការជាមួយសង្កាត់រដ្ឋបាលព្រៃឈើថ្ពង កងរាជអាវុធហត្ថផ្ទៃប្រទេស និងកងរាជអាវុធហត្ថស្រុកឱរ៉ាល់ បង្រ្កាបការធើ្វសន្និធិឈើមូលចម្រុះប្រភេទចំនួន ១៤ កំណាត់ស្មើ ៧,៤៨៥ម៉ែត្រគូប នៅចំណុចភូមិផ្លោច ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ វត្ថុតាងរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើត្រពាំងជោ។

-លោកនាយ នាយរងផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋ លោកនាយសង្កាត់រដ្ឋបាលព្រៃឈើគីរីវ័ន្ត និងលោកនាយសង្កាត់រដ្ឋបាលព្រៃឈើតាសាល ចូលរួមប្រជុំ ប្រមូលពត៌មាន ក្បាលដីដែលមានទំហំធំៗ សម្រាប់បំពេញគម្រោង CoWES នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ។

-កំលាំងផ្នែករដ្ឋបាលព្រៃឈើកំពង់ស្ពឺ និងសង្កាត់រដ្ឋបាលព្រៃឈើក្រោមឱវាទ ចុះកាត់ស្តុកតាមរោងសន្និធិ និងរោងសិប្បកម្ម។

-លោក ឌឹម សូនី និងលោក សូត្រ វណ្ណរី មន្ត្រីផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋ បានដឹកដើមឈើប្រភេទប្រណិត(ធ្នង់) ចំនួន ១៦ដើម ទៅប្រគល់ជូនរដ្ឋបាលស្រុកគងពិសី សម្រាប់ធ្វើការដាំដុះ ។

-លោកនាយផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋ រួមជាមួយលោក ចាន់ មុនីនាថ នាយរងរដ្ឋបាលព្រៃឈើបសេដ្ឋ និងលោកនាយសង្កាត់រដ្ឋបាលព្រៃឈើគីរីវ័ន្ត បានចូលរួមប្រជុំពិនិត្យការអនុវត្តគម្រោង CoWES នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ស្ពឺ ។

-លោកនាយខណ្ឌ លោកនាយ នាយរងផ្នែករដ្ឋបាលព្រៃឈើកំពង់ស្ពឺ លោកនាយសង្កាត់រដ្ឋបាលព្រៃឈើគងពិសី លោកនាយសង្កាត់រដ្ឋបាលព្រៃឈើសង្កែសាទប និងលោក ហេង សុថារិទ្ធិ នាយរងសង្កាត់រដ្ឋបាលព្រៃឈើត្រែងត្រយឹង បានចូលរួមប្រជុំកែសម្រួលកំណត់ហេតុ នៅខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ ។

ចំនួនអ្នកចូលទស្សនា
Flag Counter