សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ
ចេញ​ផ្សាយ ៣១ ឧសភា ២០១៩
157

ថ្ងៃព្រហស្បតិ៍ ១២រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩

#ការិយាល័យផលិតកម្ម និងបសុព្យាបាល

លោក ទេព វិចិត្រមុនី ប្រធានការិយាល័យ បានដឹកនាំមន្រ្តីចុះពិនិត្យការចិញ្ចឹមជ្រូក និងមាន់របស់កសិករនៅភូមិក្រាំងខ្យា ឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច និងភូមិព្រៃឈើទាល ឃុំព្រៃក្មេងស្រុកភ្នំស្រួច ដោយបានណែនាំពីបច្ចេកទេសចិញ្ចឹម ការផ្សំចំណី និងការថែទាំសុខភាពសត្វពីការឆ្លងជម្ងឺ។

-លោក ខេន ប៊ុនធឿន មន្រ្តីប្រចាំការស្រុកគងពិសីបាន ចុះពិនិត្យតាមដានសុខភាពសត្វនិងបាញ់ថ្នាំសម្លាប់មេរោគនៅកសិដ្ឋានចិញ្ចឹមជ្រូកសាច់នៅភូមិត្រពាំងស្វាយឃុំព្រៃវិហារ និងបានណែនាំម្ចាស់អោយមានការយកចិត្តទុកដាក់ រិតបន្តឹងលើការចេញ_ចូល ទាំងមនុស្ស រថយន្ត និងសម្ភារះផ្សេងៗ ក្នុងគោលបំណងទប់ស្កាត់ការឆ្លងជម្ងឺ។

-លោក ស៊ុន ហេង មន្រ្តីប្រចាំការស្រុកសំរោងទងចុះណែនាំកសិករចិញ្ចឹមជ្រូកមេនៅភូមិរលាំងគ្រើល ឃុំរលាំងគ្រើល បង្ហាញពីការថែទាំកូនជ្រូក ការផ្តល់កំដៅ និងការថែទាំសុខភាពកូនជ្រូកដើម្បីអោយវាមានាខភាពល្អ។

ចំនួនអ្នកចូលទស្សនា
Flag Counter