កិច្ចប្រជុំណែនាំអំពីទស្សនទាន និងត្រូតពិនិត្យ តាមដាន និងតម្រង់លើវឌ្ឍនភាពនៃការអនុវត្តគម្រោង CoWES
ចេញ​ផ្សាយ ៣១ ឧសភា ២០១៩
146

នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩

-លោកយឹម ណន អនុប្រធានមន្ទីរ បានដឹកនាំក្រុមការងារអនុវត្តគម្រោង CoWES ចូលរួមកិច្ចប្រជុំណែនាំអំពីទស្សនទាន និងត្រូតពិនិត្យ តាមដាន និងតម្រង់លើវឌ្ឍនភាពនៃការអនុវត្តគម្រោង CoWES របស់សមាសភាគីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ពេលកន្លងមក បញ្ហាប្រឈម និងកិច្ចពិភាក្សាលើការអនុវត្តបន្ត ក្រោមអធិបតីភាពលោក បណ្ឌិត មាស ពិសិដ្ឋ ប្រធានគម្រោង CoWES ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ៉ និងនេសាទខេត្តកំពង់ស្ពឺ កិច្ចប្រជុំនេះគឺផ្តោតទៅលើកិច្ចការសំខាន់ៗរួមមាន៖

ក-ធ្វើឲ្យប្រសើរឡើងលើការងារគ្រប់គ្រង ដឹកនាំ និងការផ្តល់សេវាកម្ម ស្តារព្រៃឈើឡើងវិញ នៅសហគមន៌គោលដៅចំនួន ០៣ របស់ឃុំក្រាំងដឺវ៉ាយ ស្រុកភ្នំស្រួច និងឃុំតាសាល និងឃុំត្រពាំងជោ ស្រុកឱរ៉ាល់។

ខ-ធ្វើការគ្រប់គ្រង និងដំណើរការកិច្ចសហប្រតិបត្តិការលើការប្រើប្រាស់ដីប្រកបដោយនិរន្តរភាពជាមួយក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច។

គ-ផ្តល់សេវាកម្មបច្ចេកទេសលើការគ្រប់គ្រង និងប្រើប្រាស់ដីជាមួយកសិដ្ឋានកសិកម្មប្រើប្រាស់ដីទំហំធំៗនៅតំបន់ផ្ទៃអាងបែកខាងលើនៃដងស្ទឹងព្រែកត្នោត។

ចំនួនអ្នកចូលទស្សនា
Flag Counter