វគ្គបណ្តុះបណ្ដាលស្តីពី “ វិធាន និងនីតិវិធីនៃការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និងការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ”
ចេញ​ផ្សាយ ៣០ ឧសភា ២០១៩
165

ថ្ងៃពុធ ១១រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩

លោកស្រី ភួង សាវឿន ប្រធានការិយាល័យផែនការ គណនេយ្យ តំណាងលោកប្រធានមន្ទីរ និងមន្រ្តី ១រូប បានចូលរួមវគ្គបណ្តុះបណ្ដាលស្តីពី “ វិធាន និងនីតិវិធីនៃការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និងការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ” ជូនដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត ដែលប្រព្រឹត្តទៅមានរយៈពេល០២ថ្ងៃ (ថ្ងៃទី២៩-៣០ ខែឧសភា ឆ្នាំ២០១៩) ក្រោមអធិបតីភាព ឯកឧត្តម គុយ ម៉ារិនឌី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំនាយកដ្ឋានជាច្រើនរូបទៀត ដោយរៀបចំធ្វើឡើងនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ 
សមាសភាពសិក្ខាកាមដែលអញ្ជើញចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះរួមមាន ៖ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត ប្រធានក្រុមការងារបញ្ជីសារពើភណ្ឌ និងមន្រ្តីបង្គោលទទួលបន្ទុកការងារអនុវត្តប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត សរុបចំនួនប្រមាណ៧១នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter