សកម្មភាពការងារនៃខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត
ចេញ​ផ្សាយ ៣០ ឧសភា ២០១៩
124

នាថ្ងៃពុធ ១១រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ២០១៩

#ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ

-លោកអ៊ុក សារ៉ា នាយរងខណ្ឌ បានដឹកនាំមន្រ្តីខណ្ឌ រួមជាមួយលោក នាយផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋ លោកនាយ នាយរង សង្កាត់រដ្ឋបាលព្រៃឈើបសេដ្ឋ និងមន្ត្រី អរព.តប បានចុះពិនិត្យទីតាំងដីស្នើសុំជីកស្រះទឹកទំហំ ៣០ម គុណនឹង ៤០ម នៅសហគមន៍ព្រៃឈើថ្មបែកទឹកចេញ។

-កំលាំងផ្នែករដ្ឋបាលព្រៃឈើកំពង់ស្ពឺ និងសង្កាត់រដ្ឋបាលព្រៃឈើ ក្រោមឱវាទ ចុះកាត់ស្តុកតាមរោងសន្និធិ និងរោងសិប្បកម្ម។

-លោក ប៉ែន ទី ចុះជួបលោកក្រុមប្រឹក្សាឃុំ រស្មីសាមគ្គី និងតាសាល ដើម្បីប្រមូលពត៌មាន ក្បាលដីដែលមានទំហំធំៗ សម្រាប់បំពេញគម្រោង CoWES  ។

-នាយសង្កាត់ត្រពាំងជោរ បានចុះប្រមូលព័ត៌មានពាក់ព័ន្ធគម្រោង Cowes និងចូលរួមប្រជុំជាមួយក្រុមហ៊ុន HLH ពាក់ព័ន្ធនឹងវឌ្ឍនភាព កិច្ចសហការអនុវត្តគម្រោងCoWES និងបញ្ហាប្រឈម។

-ពុំមានបទល្មើសព្រៃឈើទេ។

ចំនួនអ្នកចូលទស្សនា
Flag Counter