សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ
ចេញ​ផ្សាយ ៣០ ឧសភា ២០១៩
355

នាថ្ងៃពុធ ១១រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ២០១៩

#ការិយាល័យផលិតកម្ម និងបសុព្យាបាល

-លោក ទេព វិចិត្រមុនី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានដឹកនាំមន្រ្តីចុះពិនិត្យការចិញ្ចឹមសត្វគោបំប៉នយកសាច់របស់កសិករនៅភូមិស្រែត្រពាំង ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ដោយបានណែនាំពីបច្ចេកទេសចិញ្ចឹម ការផ្សំចំណី ការដាំស្មៅដំណាំចំណីសត្វ និងការថែទាំសុខភាពសត្វផងដែរ។

-មន្រ្តីប្រចាំការស្រុកឧដុង្ គនិងស្រុកបសេដ្ឋ បានចុះពិនិត្យតាមដានសុខភាពសត្វនៅកសិដ្ឋានចិញ្ចឹមមាន់សាច់នៅភូមិក្បៀរ ឃុំស្វាយរំពារ ស្រុកបសេដ្ឋ និងមាន់ពងនៅភូមិប្រវឹកពង ឃុំព្រះស្រែ ស្រុកឧដុង្គ ដោយបានណែនាំម្ចាស់កសិដ្ឋានអោយមានការយកចិត្តទុកដាក់រិតបន្តឹងលើការចេញ_ចូល ទាំងមនុស្ស រថយន្ត និងសម្ភារះផ្សេងៗ ក្នុងគោលបំណងទប់ស្កាត់ការឆ្លងជម្ងឺ។

-លោក ញ៉ឹក ស៊ីម មន្រ្តីប្រចាំការស្រុកថ្ពង បានចុះបាញ់ថ្នាំសម្លាប់មេរោគទ្រុងចិញ្ចឹមមាន់របស់កសិករនៅភូមិក្រាំងតាចរ ឃុំរុងរឿង ស្រុកថ្ពង

-លោក ញឹម ឈឿន មន្រ្តីប្រចាំការស្រុកឧដុង្គ ចុះពិនិត្យការចិញ្ចឹមមាន់ជាលក្ខណះគ្រួសារនៅភូមិក្រាំងជង្រុក ឃុំក្រាំងចេក ស្រុកឧដុង្គ។

-មន្រ្តី ០២នាក់ បានចុះបង្កាត់សិប្បនិម្មិតគោចំនួន ០២ក្បាល នៅភូមិទួលម្អម ឃុំពេជ្រមុនី ស្រុគងពិសី។

ចំនួនអ្នកចូលទស្សនា
Flag Counter