វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី​ “ការរៀនសូត្រ​ពីកសិករ​ទៅកសិករ​ និងការតភ្ជាប់ផលិតផលកសិកម្មទៅទីផ្សារ”​
ចេញ​ផ្សាយ ៣០ ឧសភា ២០១៩
125

នាថ្ងៃពុធ ១១រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ២០១៩

លោកស្រី ណុប សុគន្ធ អនុប្រធានមន្ទីរ និងមន្ត្រីការិយាល័យរដ្ឋបាល បុគ្គលិក ១រូប បានចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី​ “ការរៀនសូត្រ​ពីកសិករ​ទៅកសិករ​ និងការតភ្ជាប់ផលិតផលកសិកម្មទៅទីផ្សារ”​ ក្រោមការឧបត្ថម្ភដោយ កម្មវិធី ASPIRE និងរដ្ឋាភិបាលកម្ពុជា ដែលមានការចូលរួមពី លោកបណ្ឌិត ម៉ៅ​ មិនា ប្រធាន​នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម និង​ជាប្រធានផ្នែកអភិវឌ្ឍន៏សម្ភារ:ផ្សព្វផ្សាយ​កសិកម្ម​នៃកម្មវិធី​ ASPIRE ទីប្រឹក្សា​តាមខេត្តគោលដៅ​ ព្រមទាំងមន្ត្រីរាជការ មកពីតាមបណ្តាខេត្តចំនួន ១០ អ្នកចូលរួមសរុប​៣៥នាក់/ស្រ្តី៩នាក់ ដែលប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី ២៩-៣០ ខែ ឧសភា ឆ្នាំ២០១៩ នៅសណ្ឋាគារប្រេស៊ីដង់ ខេត្តបាត់ដំបង។

វគ្គបណ្តុះបណ្តាលរៀបចំឡើងក្នុង​គោលបំណង​ដើម្បី​៖

  - នាំក្រុមកសិករទៅទស្សន:កិច្ច​កសិករដែលជោគជ័យលើការអនុវត្តធុរកិច្ចកសិកម្ម

​  - នាំកសិករដែលជោគជ័យ​ លើធុរកិច្ចកសិកម្មទៅបណ្តុះបណ្តាលក្រុមកសិករ​ដែលមិនទាន់ជោគជ័យ

    -ភ្ជាប់​ទំនាក់ទំនង​រវាងអ្នកលក់ធាតុចូលកសិកម្ម​ អ្នក​ទិញ​ សហគមន៍​កសិកម្ម​  ឬអង្គការកសិករ។

ចំនួនអ្នកចូលទស្សនា
Flag Counter