សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ
ចេញ​ផ្សាយ ២៨ ឧសភា ២០១៩
266

ថ្ងៃ ចន្ទ័ ០៩រោច ខែ ពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ២០១៩

#ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ

-លោក ផល មុនី នាយខណ្ឌរដ្ឋបាលព្រៃឈើ រួមជាមួយលោក ហេង សុថារិទ្ធ នាយរងសង្កាត់រដ្ឋបាលព្រៃឈើត្រែងត្រយឹង បានចូលរួមប្រជុំនៅសាលាខេត្តកំពង់ស្ពឺ លើបញ្ហាទំនាស់ដីធ្លីនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។

-លោក ចាន់ មុនីនាថ នាយរងផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋ និងលោក ឌឹម សូនី មន្ត្រីផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋ បានដឹកជញ្ជូនដើមឈើរស់ ប្រភេទប្រណិតចំនួន ៣០ដើម ក្នុងនោះ ធ្នង់ចំនួន ១៣ដើម និងក្រញូង ១៧ដើម ប្រគល់ជូនរដ្ឋបាលស្រុកភ្នំស្រួច សម្រាប់ធ្វើការដាំដុះនៅក្នុងបរិវេណសាលាស្រុក។

-លោក ឃុត អាត នាយរងសង្កាត់រដ្ឋបាលព្រៃឈើគងពិសី និង លោក សូត្រ វណ្ណរី មន្ត្រីផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋ បានដឹកជញ្ជូនដើមឈើរស់ ប្រភេទប្រណិត (ធ្នង់)  ចំនួន ៣៤ដើម ប្រគល់ជូនរដ្ឋបាលស្រុកគងពិសី សម្រាប់ធ្វើការដាំដុះនៅក្នុងបរិវេណសាលាស្រុក។

-លោក ជា សារ៉ន នាយផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋ រួមជាមួយលោក សុខ សុខុន នាយរងផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋ និងលោកនាយ លោកនាយរងសង្កាត់រដ្ឋបាលព្រៃឈើគីរីវ័ន្ត បានចូលរួមសវនាការនៅសាលាដំបូងខេត្តកំពង់ស្ពឺ។

-លោកនាយផ្នែករដ្ឋបាលព្រៃឈើ ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែឧសភាឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តបន្ត របស់រដ្ឋបាលស្រុកឱរ៉ាល់។

-ពុំមានបទល្មើសព្រៃឈើទេ។

ចំនួនអ្នកចូលទស្សនា
Flag Counter