វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី ”ភាពជាដៃគូររវាងស្ថាប័នរដ្ឋ និងវិស័យឯកជន និងកិច្ចសន្យាជួលអ្នកខាងក្រៅ”
ចេញ​ផ្សាយ ២៤ ឧសភា ២០១៩
255

ថ្ងៃព្រហស្បតិ៍ ៥រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឺងថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០១៩

លោកស្រី ណុប សុគន្ធ អនុប្រធានមន្ទីរ និងមន្រ្តីការិយាល័យរដ្ឋបាល បុគ្គលិក ១រូប  បានចូលរួមបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី ”ភាពជាដៃគូររវាងស្ថាប័នរដ្ឋ និងវិស័យឯកជន និងកិច្ចសន្យាជួលអ្នកខាងក្រៅ” ដែលរៀបចំដោយនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម នៃអគ្គនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម ឧបត្ថម្ភដោយ កម្មវិធីASPIRE និងរដ្ឋាភិបាលកម្ពុជា នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ដែលមានការចូលរួមពី លោក ខៀន សុវណ្ណារ៉ា អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម ព្រមទាំងមន្ត្រីរាជការ មកពីតាមបណ្តាខេត្តចំនួន ១០ អ្នកចូលរួមសរុប ២៧ នាក់/ស្រ្តី ៥នាក់ ។ វគ្គ បណ្តុះបណ្តាលនេះមានរយះពេល ២ថ្ងៃ គឺថ្ងៃទី២៣-២៤ ខែឧសភា ឆ្នាំ២០១៩ ។ ក្នុង​គោលបំណង​ដើម្បី​:

១.​ បង្កើន​សមត្ថភាព​គ្រូបង្គោលថ្នាក់ខេត្តអំពីដំណើរការ​ ឬបែបបទថ្មីនៃការផ្តល់ថវិកាសម្រាប់កិច្ចសន្យាជួលអ្នកខាងក្រៅ​ និងភាពជាដៃគូ​ រវាង​រដ្ឋនិងឯកជន​រួមទាំង​ដំណើរការ​នៃការវាយតម្លៃចំណេះដឹងនៅមុនពេលជ្រើសរើស

២.ចែក​រំលែក​បទពិសោធន៍​នៃ​ការអនុវត្ត​សកម្មភាព​ កិច្ចសន្យា​ជួលអ្នកខាងក្រៅ​និងភាពជាដៃគូរវាងរដ្ឋ​ និងវិស័យ​ឯកជន​ របស់​ខេត្ត​គោលដៅកម្មវិធី​ ASPIRE ចាស់។

ចំនួនអ្នកចូលទស្សនា
Flag Counter