អបអរសាទរខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៩ ក្រោមប្រធានបទ "ខ្ញុំស្រលាញ់កាកបាទក្រហមកម្ពុជា"
ចេញ​ផ្សាយ ២៣ ឧសភា ២០១៩
255

នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ២០១៩

កំពង់ស្ពឺ៖ លោក ឈៀង តុលា ប្រធានមន្ទីរ បានដឹកនាំមន្រ្តីរាជការនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ចូលរួមពិធី​អបអរសាទរ​ខួប​លើក​ទី ១៥៦ ទិវា​ពិភពលោក កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨​ឧសភា ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ "ខ្ញុំស្រលាញ់កាកបាទក្រហមកម្ពុជា" ក្រោម​អធិបតីភាព​ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ដ្រមណ្ឌលកំពង់ស្ពឺ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​។ និង​មាន​ការចូលរួម​ពី ឯកឧត្ដម ​វ៉ី សំណាង អភិបាល​ នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ និង​ជាប្រធានកិត្តិយស​សាខា​កាកបាទក្រហម​ខេត្ត ឯកឧត្ដម លោកជំទាវ លោក​- លោកស្រី សមា​ជិក​-​សមាជិកា​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ខេត្ត​កំពង់ស្ពឺ និង​សមា​ជិក សមាជិកា សាខា​-​អនុសាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ក្រុង ស្រុក យុវជន ស្ម័គ្រចិត្ត កាកបាទ​ក្រហម យុវជន​កាយ​រិទ្ធ យ៉ាងច្រើន​កុះករ​។

ចំនួនអ្នកចូលទស្សនា
Flag Counter