សកម្មភាពការងារនៃខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត
ចេញ​ផ្សាយ ១១ ឧសភា ២០១៩
550

ថ្ងៃសុក្រ ៧កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ 

ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ

-លោក ផល មុនី នាយខណ្ឌរដ្ឋបាលព្រៃឈើ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយស្តីពី”ការប្រយុទ្ធប្រឆាំងនឹងពាណិជ្ជកម្មការជួញដូរសត្វព្រៃខុសច្បាប់” នៅទីស្តីការក្រសួងកសិកម្ម។

-លោក អ៊ុក សារ៉ា នាយរងខណ្ឌរដ្ឋបាលព្រៃឈើ បានចូលរួមនូវព្រះរាជពិធីថ្វាយព្រះពរព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគម្រប់ព្រះជន្ន ៦៦ យាងចូល៦៧ ព្រះវស្សា នៅមុខសាលាខេត្តកំពង់ស្ពឺ។

-កំលាំង ផ្នែករដ្ឋបាលព្រៃឈើកំពង់ស្ពឺ និងសង្កាត់រដ្ឋបាលព្រៃឈើ ក្រោមឱវាទ បានចុះពិនិត្យថែទាំដើមច័ន្ទគីរី តាមផ្លូវជាតិលេខ៤។

-រសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ លោក អ៊ូ សាមឿន នាយរងផ្នែករដ្ឋបាលព្រៃឈើ និងនាយសង្កាត់រដ្ឋបាលព្រៃឈើថ្ពង និងសហគមន៏ព្រៃឈើប្រាំបីមុម បានជួបជាមួយលោក ឡុង រតនៈកុមា និងលោក អោម សុផាណា នៅសង្កាត់រដ្ឋបាលព្រៃឈើថ្ពង។

-លោកនាយផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋ រួមជាមួយលោកនាយសង្កាត់រដ្ឋបាលព្រៃឈើត្រែងត្រយឹង បានចូលរួមពិធីសម្ពោធជាផ្លូវការរោងចក្រវេចខ្ចប់ និងនាំចេញផ្លែចេកស្រស់កម្ពុជា នៅស្រុកឈូក ខេត្តកំពត ។

-លោក សុខ សុខុន នាយរងផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋ និងលោកនាយរងសង្កាត់រដ្ឋបាលព្រៃឈើគីរីវ័ន្ត បានចុះពិនិត្យមើលចំការឈើរុក្ខទិវាឆ្នាំ២០១០ នៅភូមិស្តុកជ្រៃ ឃុំតាំងសំរោង ស្រុកភ្នំស្រួច។

-លោក ឃុត អាត នាយរងសង្កាត់រដ្ឋបាលព្រៃឈើគងពិសី និងលោក ហេង សុថារិទ្ទ នាយរងសង្កាត់រដ្ឋបាលព្រៃឈើត្រែងត្រយឹង បានចុះសម្របសម្រួលដោះស្រាយទំនាស់នៅក្រុមហ៊ុន CJ។

-ពុំមានបទល្មើសព្រៃឈើទេ។

ចំនួនអ្នកចូលទស្សនា
Flag Counter