ព្រះរាជពិធីថ្វាយព្រះពរព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគម្រប់ព្រះជន្ន ៦៦ យាងចូល៦៧ ព្រះវស្សា
ចេញ​ផ្សាយ ១១ ឧសភា ២០១៩
406

នាព្រឹកថ្ងៃសុក្រ ៧កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ 

លោកស្រី ណុប សុគន្ធ អនុប្រធានមន្ទីរ បានដឹកនាំមន្រ្តីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ចូលរួមក្នុងព្រះរាជពិធីថ្វាយព្រះពរព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគម្រប់ព្រះជន្ន ៦៦ យាងចូល៦៧ ព្រះវស្សា ក្រោមអធិបតីភាពឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ។ ក្នុងព្រះរាជវរកាសដ៏មហាមង្គលថ្លៃថ្លានេះ ទូលព្រះបង្គំ និងក្រុមគ្រួសារ សូមក្រាបថ្វាយបង្គំ និងថ្វាយនូវព្រះរាជសព្វសាធុការពរ បវរមហាប្រសើរថ្វាយព្រះករុណា ជាអម្ចាស់ជីវិតតម្កល់លើត្បូង សូមព្រះអង្គមានព្រះរាជសុខភាពល្អ ព្រះរាជកាយពលមាំមួន ព្រះបញ្ញាញាណវៀងវៃ បន្តគង់ជាម្លប់ដ៏សែនត្រជាក់ត្រជំ ដល់ប្រជានុរាស្ត្រជាកូន ជាចៅ របស់ព្រះអង្គ តរៀងទៅ។

ចំនួនអ្នកចូលទស្សនា
Flag Counter