បទយកការណ៍ស្ពីពីការបង្កបង្កើនផលដំណាំបន្លែ និងការចិញ្ចឹមគោ
ចេញ​ផ្សាយ ១១ ឧសភា ២០១៩
426

នាថ្ងៃសុក្រ ៧កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩
លោក ជា ហុកលី ប្រធានការិយាល័យ និងលោក ទាវ ថន មន្រ្តីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម ព្រមទាំងលោក ជុន ម៉ាញ មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាលបានរួមដំណើរជាមួយនាយកដ្ឋានផ្សព្វផ្សាយ ចុះថតសកម្មភាពកសិករធ្វើការបង្កបង្កើនផលដំណាំបន្លែ និងការចិញ្ចឹមសត្វគោ ដើម្បីផលិត វីដេអូ បទយកការណ៍ ដឹកនាំដោយលោក ហុង ម៉ៅ អនុប្រធានការិយាល័យអប់រំ និងផ្សព្វផ្សាយកសិកម្ម នៃនាយកដ្ឋានផ្សព្វផ្សាយកសិកម្មនៅភូមិរលាំងជ្រៃ ឃុំកាហែង និងភូមិជើងក្តី ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ចំនួនអ្នកចូលទស្សនា
Flag Counter