កិច្ចប្រជុំស្តីពី "ការធ្វើបទបង្ហាញអំពីរចនាសម្ព័ន្ធ ទួនាទី ភារកិច្ច ការទទួលខុសត្រូវ គោលការណ៍ និងនីតិវិធីនៃការអនុវត្តការងាររបស់ខ្លួនជូនការិយាល័យប្រជាពលរដ្ឋខេត្ត"
ចេញ​ផ្សាយ ០៩ ឧសភា ២០១៩
350

នាថ្ងៃ ព្រហស្បតិ៍ ៦កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ២០១៩

នៅសាលប្រជុំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំស្តីពី "ការធ្វើបទបង្ហាញអំពីរចនាសម្ព័ន្ធ ទួនាទី ភារកិច្ច ការទទួលខុសត្រូវ គោលការណ៍ និងនីតិវិធីនៃការអនុវត្តការងាររបស់ខ្លួនជូនការិយាល័យប្រជាពលរដ្ឋខេត្ត" ក្រោមអធិបតី លោក ឈៀង តុលា ប្រធានមន្ទីរ និងមានការចូលរួមពីលោកស្រីអនុប្រធានមន្ទីរ លោកនាយខណ្ឌរដ្ឋបាលព្រៃឈើ លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យចំណុះមន្ទីរ។ យោងតាមសេចក្តីជូនដំណឹងលេខ ២៦១ សជណ ចុះថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្ត លោកប្រធានមន្ទីរ បានបើកកិច្ចប្រជុំ ដើម្បីជូនដំណឹងដល់ខណ្ឌរដ្ឋបាលទាំង ២ និងការិយាល័យចំណុះអោយមន្ទីរទាំង ១០ របស់ខ្ឡួន ត្រៀមរៀបចំឯកសារក្នុងការបទបង្ហាញជូនការិយាល័យពលរដ្ឋខេត្ត ដែលរដ្ឋបាលខេត្តបានជូនដំណឹង។

ចំនួនអ្នកចូលទស្សនា
Flag Counter