សកម្មភាពការងារនៃខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត
ចេញ​ផ្សាយ ០៩ ឧសភា ២០១៩
334

ថ្ងៃពុធ ០៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ២០១៩

#ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ

-លោក ផល មុនី នាយខណ្ឌរដ្ឋបាលព្រៃឈើ ព្រមទាំងមន្ត្រីក្រោមឱវាទ បានជួបប្រជុំពិភាក្សាជាមួយលោកអភិបាល នៃគណ:អភិបាលស្រុកគងពិសី លើបញ្ហាចុះបញ្ជីដីធ្លីទីស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើគងពិសី នៅសាលាស្រុកគងពិសី ។

-ផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋ បានដឹកជញ្ជូនដើមឈើប្រភេទប្រណិតធ្នង់ចំនួន ១០ដើម ជូនរដ្ឋបាលស្រុកបសេដ្ឋ សម្រាប់ធ្វើការដាំដុះ។

-លោក ចាន់ មុនីនាថ នាយរងផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋ រួមជាមួយលោក ឃុត អាត នាយរងរដ្ឋបាលព្រៃឈើគងពិសី លោក ឯម ឃន នាយរងសង្កាត់រដ្ឋបាលព្រៃឈើបសេដ្ឋ លោក ឌឹម សូនី និងលោក សូត្រ វណ្ណរី មន្ត្រីផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋ បានចុះពិនិត្យផ្ទៀងផ្ទាត់ទីតាំងឈូសឆាយដីនៅតំបន់ជួរភ្នំចង្អោរតូច ស្ថិតនៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

-កំលាំងផ្នែករដ្ឋបាលព្រៃឈើកំពង់ស្ពឺ និងសង្កាត់រដ្ឋបាលព្រៃឈើ ក្រោមឱវាទប្រចាំការនៅថ្នាលបណ្តុះកូនឈើ បណ្តុះកូនឈើបន្ថែម និងថែទាំដើមច័ន្ទគីរី តាមផ្លូវជាតិលេខ៤។

-លោក អ៊ូ សាមឿន នាយរងផ្នែករដ្ឋបាលព្រៃឈើឱរ៉ាល់ បានទៅយកដីកាឃុំខ្លួនជនល្មើស នៅពន្ធធនាគារខេត្តកំពង់ស្ពឺ។

-ពុំមានបទល្មើសព្រៃឈើទេ។

ចំនួនអ្នកចូលទស្សនា
Flag Counter