សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ
ចេញ​ផ្សាយ ០៩ ឧសភា ២០១៩
483

ថ្ងៃពុធ ០៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ២០១៩

សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល

-លោក ទេព វិចិត្រមុនី ប្រធានការិយាល័យ និងមន្រ្តី ១រូប បានចូលរួមសិក្ខាសាលាស្តីពី "យុទ្ធសាស្ត្រការរៀបចំផែនការ និងសរសេររបាយការណ៌" នៅខេត្តកំពត រៀបចំដោយអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ។

-លោក ស៊ុន ហេង មន្រ្តីការិយាល័យ ប្រចាំការស្រុកសំរោងទង បានចុះណែនាំម្ចាស់កសិដ្ឋានចិញ្ចឹមមាន់យកពង នៅភូមិស្រែត្រោក ឃុំសែនដី ស្តីពី "បច្ចេកទេសចិញ្ចឹមមាន់ក្នុងពេលមានការប្រែប្រួលអាកាសធាតុ" និងត្រូវអនុវត្តការបាញ់ថ្នាំសម្លាប់មេរោគអោយបានទៀងទាត់ដើម្បីទប់ស្កាត់ការឆ្លងជម្ងឺ។

-លោក សួន សុខុម មន្រ្តីការិយាល័យ ប្រចាំការស្រុកបសេដ្ឋ សហការជាមួយប្រធានការិយាល័យកសិកម្មស្រុក មន្រ្តីសាលាស្រុក ធ្វើការចុះពិនិត្យការសាងសង់កសិដ្ឋានចិញ្ចឹមជ្រូក ដែលស្ថិតនៅភូមិច្រកព្រាល ឃុំភក្តី និងបានណែនាំម្ចាស់រោងអោយរៀបចំអោយបានត្រឹមត្រូវ គោរពកិច្ចសន្យា រៀបអាងស្តុកកាកសំណល់ និងកន្លែងដាក់ទឹកជ្រលក់ជើងផងដែរ។

-លោក ញ៉ឹក ស៊ីម មន្ត្រីប្រចាំការស្រុកថ្ពងបានចុះណែនាំកសិករចិញ្ចឹមមាន់ ពីការថែទាំសុខភាពសត្វ បន្តឹងការចេញ_ចូល និងអនុវត្តអោយបានល្អវិធានជីវសុវត្ថិភាពធានា ដើម្បីការទប់ស្កាត់ការឆ្លងរាលដាលជម្ងឺឆ្លងសត្វ។

ចំនួនអ្នកចូលទស្សនា
Flag Counter