សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ
ចេញ​ផ្សាយ ០៩ ឧសភា ២០១៩
350

ថ្ងៃ អង្គារ ៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ២០១៩

#សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល

-លោក អ៊ុំ ស៊ីថា មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាល និងមន្រ្តីប្រចាំការស្រុកភ្នំស្រួច បានចុះបណ្តុះបណ្តាលបំប៉ន់បន្ថែមដល់ភ្នាក់ងារសុខភាពសត្វភូមិលើប្រធានបទស្តីពី "ការបង្ការទប់ស្កាត់ជម្ងឺឆ្លងសត្វ" នៅឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ដោយមានអ្នកចូលរួមសរុបចំនួន ៣១នាក់ (ស្ត្រី ០នាក់) ឧបត្តម្ភថវិការដោយអនុកម្មវិធី នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ស្ពឺ ។

-មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាលចំនួន ៤ នាក់ បានចូលរួមសន្និសីទស្តីពី "អេពីដេមីសាស្ត្រ និងចែកវិញ្ញាបនប័ត្រដល់សិក្ខាកាម CARVET" នៅខេត្តសៀមរាប

-លោក ញឹម ឈឿន មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាលប្រចាំការស្រុកឧដុង្គ បានចុះណែនាំកសិករចិញ្ចឹមគោបំប៉ន និងណែនាំពីបច្ចេកទេសថែទាំសត្វ ដាំស្មៅចំណីសត្វដល់កសិករនៅភូមិស្វាយភ្លោះ ឃុំព្រៃក្រសាំង ស្រុកឧដុង្គ។

-លោក ខេន ប៊ុនធឿន មន្ត្រីប្រចាំការស្រុកគងពិសី បានចុះណែនាំម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូក ពីការថែទាំសុខភាពសត្វ បន្តឹងការចេញ_ចូល និងអនុវត្តអោយបានល្អនូវវិធានជីវសុវត្ថិភាព ដើម្បីធានាដល់ការទប់ស្កាត់ការចម្លងជម្ងឺប៉េស្តជ្រូកអាហ្វ្រិក (African Swine Fever) ដល់កសិករនៅភូមិត្រពាំមាន ឃុំស្នំក្រពើ ស្រុកគងពិសី។

ចំនួនអ្នកចូលទស្សនា
Flag Counter