កម្មវិធីចែកគ្រាប់ពូជស្រូវផ្ការំដួលដល់សហគមន៍កសិកម្មស្រ្តីសាមគ្គីសង្កែសាទប របស់គម្រោង............
ចេញ​ផ្សាយ ០៨ ឧសភា ២០១៩
312

នាថ្ងៃ អង្គារ ៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ២០១៩
#ស្រុកឱរ៉ាល់៖ ក្រុមការងារនៃគម្រោងជម្រុញផលិតស្បៀង (BFP) របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដោយមានការចូលរួម លោក ជា ហុកលី ប្រធានការិយាល័យ និងលោក ទាវ ថន មន្រ្តីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងលោក ជូ សារឹម ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចុះចែកគ្រាប់ពូជស្រូវផ្ការំដួល ចំនួន ២,៦៧៦ គីឡូក្រាម ដល់សហគមន៍កសិកម្មស្រ្តីសាមគ្គីសង្កែសាទប ដែលស្ថិតនៅឃុំសង្កែសាទប ស្រុកឱរ៉ាល់ របស់គម្រោងជំរុញផលិតកម្មស្បៀង(BFP) ដោយមានអ្នកចូលរួមចំនួន ១៤នាក់/ស្រ្តីចំនួន ០៦នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter