ថ្ងៃ ព្រហស្បតិ៍ ១៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ២០១៩
ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ
-លោក ផល មុនី នាយខណ្ឌរដ្ឋបាលព្រៃឈើ និងនាយរងផ្នែករដ្ឋបាលព្រៃឈើកំពង់ស្ពឺ នាយសង្កាត់រដ្ឋបាលព្រៃឈើសង្កែសាទប នាយសង្កាត់រដ្ឋបាលព្រៃឈើគងពិសី និងនាយរងសង្កាត់រដ្ឋបាលព្រៃឈើត្រែងត្រយឹង បានចូលរួមប្រជុំជាមួយក្រុមការងារទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចនៅមន្ទីរកសិកម្មលើបញ្ហាបណ្តឹងឈ្មោះ ម៉ិញ ឈុំ និងម៉ិញ ឈីម។
-លោក អ៊ូ សាមឿន នាយសង្កាត់រដ្ឋបាលព្រៃឈើថ្ពង មន្ត្រីផ្នែក និងមន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើថ្ពង បានដឹកវត្ថុតាងពីសង្កាត់ និងយាមអ្នកដាក់អន្ទាក់សត្វនៅស្នងការនគរបាលខេត្ត ហើយបន្តការងារនៅតុលាការតាមនីតិវិធីទៀត។
-នៅវេលាម៉ោង ៦.២០នាទី បានចាប់ឃាត់ រថយន្ត ១គ្រឿង ម៉ាក សាំងយ៉ុង ព៌ណ ស គ្មានស្លាកលេខ ដឹកជញ្ជូន ឈើអារប្រភេទក្រៅលំដាប់ថ្នាក់ (រកា) ចំនួន ១៤០ សន្លឹក ស្មើនិង៣ម៣១៥០ នៅតាមផ្លូវជាតិ៤៤ ត្រង់ចំណុចភូមិសន្តិភាព ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ វត្ថុតាង រថយន្ត និងឈើអារ យកមករក្សាទុកជាបណ្តោះអាសន្ន នៅទីស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់ស្តីពីព្រៃឈើ ។
-លោកជា សារ៉ន នាយផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋ រួមជាមួយលោក ចាន់ មុនីនាថ នាយរងរដ្ឋបាលព្រៃឈើបសេដ្ឋ លោកនាយសង្កាត់រដ្ឋបាលព្រៃឈើគីរីវ័ន្ត លោក ផែង ណន នាយរងសង្កាត់រដ្ឋបាលព្រៃឈើបសេដ្ឋ និងលោក ឌឹម សូនី មន្ត្រីផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋ បានប្រជុំដោះស្រាយផលប៉ះពាល់លើទីតាំងស្នើសុំអាជីវកម្មអណ្តូងរ៉ែបើក រវាងប្រជាសហគមន៍ ជាមួយក្រុមហ៊ុនខេធូខេ ស្ថិតនៅឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម