សកម្មភាពការងារនៃខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត
ចេញ​ផ្សាយ ០២ ឧសភា ២០១៩
388

នាថ្ងៃពុធ ១២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០១​ ខែ ឧសភា ឆ្នាំ២០១៩

#ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ

-លោក ជា សារ៉ន នាយផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋ បានដឹកនាំលោក ចាន់ មុនីនាថ នាយរងផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋ លោកនាយ​សង្កាត់រដ្ឋបាលព្រៃឈើគីរីវ័ន្ត, លោក ផែង ណន នាយរងសង្កាត់រដ្ឋបាលព្រៃឈើបសេដ្ឋ​​ និងលោក ឌឹម សូនី មន្ត្រីផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋ ចុះពិនិត្យ និងសិក្សាផលប៉ះពាល់លើទីតាំងស្នើសុំអណ្តូងរ៉ែបើក រវាងប្រជាសហគមន៍ ជាមួយក្រុមហ៊ុនខេធូខេ ស្ថិតនៅឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

-នៅព្រឹកថ្ងៃទី៣០ /០៤/២០១៩ លោក ព្រាប វ៉ាន់វិចិត្រ មន្ត្រីផ្នែករដ្ឋបាលព្រៃឈើឱរ៉ាល់ បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៦០ របស់ក្រុមប្រឹក្សាស្រុកឱរ៉ាល់។

-នៅវេលាម៉ោង១២ និង៣០នាទី ថ្ងៃអង្គារ ទី ៣០ ខែមេសា ឆ្នាំ២០១៩ លោក អ៊ូ សាមឿន នាយរងផ្នែករដ្ឋបាលព្រៃឈើឱរ៉ាល់ មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើថ្ពង  គណ:កម្មការសហគមន៍ព្រៃឈើប្រាំបីមុម និងកងរាជអាវុធហត្ថស្រុកថ្ពង បានឃាត់ចាប់ជនល្មើសឈ្មោះ ឡេង រ៉ន ភេទប្រុស ទីលំនៅសព្វថ្ងៃនៅភូមិស្យា ឃុំយាអង្គ ស្រុកថ្ពង បានប្រព្រឹត្តិដាក់អន្ទាក់ចាប់សត្វព្រៃ ដោយរឹមអូសវត្ថុតាងបាន  អន្ទាក់ខ្សែកាបដែក=៧៨ខ្សែ  ជញ្ជីងសម្រាប់ថ្លឹងសាច់សត្វព្រៃលក់=០១គ្រឿង និងម៉ូតូវ៉េវ ព៏ណខ្មៅ គ្មានស្លាកលេខ=០១គ្រឿង  ចំពោះជនល្មើសបានបញ្ជូនដល់ស្នងការនគរបាលខេត្ត។

-លោក ម៉ៅ បរិមន្ទ នាយរងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ បានដឹកនាំផ្នែករដ្ឋបាលព្រៃឈើឱរ៉ាល់ និងសង្កាត់ចុះវាយផ្លាក និងបោះបង្គាលព្រុំដីសហគមន៍ព្រែឈើសែនមនោរម្យ ។

-ពុំមានបទល្មើសព្រៃឈើទេ។

ចំនួនអ្នកចូលទស្សនា
Flag Counter