សកម្មភាពការងារនៃខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត
ចេញ​ផ្សាយ ៣០ មេសា ២០១៩
474

ថ្ងៃចន្ទ័ ១០រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩

#ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ

-កំលាំងផ្នែករដ្ឋបាលព្រៃឈើកំពង់ស្ពឺ និងសង្កាត់រដ្ឋបាលព្រៃឈើសំរោងទង ប្រចាំការនៅថ្នាលបណ្តុះកូនឈើ។

-សង្កាត់រដ្ឋបាលព្រៃឈើឧដុង្គ ចុះកាត់ស្តុកតាម រោងសន្និធិ ។

- លោក អ៊ូសាមឿន នាយរងផ្នែករដ្ឋបាលព្រៃឈើឱរ៉ាល់ និងលោកស្រី ឆាយ ធាលីម មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើថ្ពង បានចូលរួមជាមួយលោក ឡាវ សេដ្ឋាផល អនុប្រធាននាយកដ្ឋាននីតិកម្ម ចុះពង្រឹងការអនុវត្តច្បាប់ ចុះទៅជួបជាមួយគណ:កម្មការសហគមន៍ព្រៃឈើប្រាំបីមុម ក្នុងគោលបំណង :

ក-សួរសុខទុក្ខដល់គណ:កម្មការសហគមន៍។

ខ-លិខិតលេខ ០២០ប្រក.កសក ចុះថ្ងៃ ទី២៥ ខែមករា ឆ្នាំ២០០៧ ស្តីពីចំណាត់ថ្នាក់ និងឈ្មោះប្រភេទសត្វព្រៃ។

គ-លិខិតលេខ ០៨៩ប្រក.កសក ចុះថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០០៥ ស្តីពីផល អនុផលព្រៃឈើដែលត្រូវហាមឃាត់ការប្រមូលផល។

ឃ-ច្បាប់ស្តីពីព្រៃឈើ នៅមាត្រាមួយចំនួនពាក់ពន្ធ័ជាមួយសហគមន៍ សត្វព្រៃ  និងទោសទ័ណ្ឌអ្នកប្រព្រឹត្តិបទល្មើស ព្រៃឈើ និងសត្វព្រៃ។

ង- អំពីការឧបត្ថម្ភដល់សហគមន៍រួមមាន:

-  ក្រុមលោកឡាវ សេដ្ឋាផល ទឹកសុទ្ធ៥យួរ និងនំធុង ១ធុងធំ។

-  ក្រុមលោក អ៊ូ សាមឿន និងសង្កាត់ថ្ពង (អូររទេះភ្លូក) ទឹកសុទ្ធ១០យួរ និងប្រេងសាំង១កាន=៣០លីត្រ។

-ពុំមានបទល្មើសព្រៃឈើទេ។

ចំនួនអ្នកចូលទស្សនា
Flag Counter