សកម្មភាពការងារនៃខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត
ចេញ​ផ្សាយ ២៨ មេសា ២០១៩
352

ថ្ងៃសុក្រ ៧រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៦ ខែមេសា  ឆ្នាំ២០១៩: 
-លោក ផល មុនី នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងសមត្ថភាពមន្រ្តី លើការងាររដ្ឋបាល ផែនការសកម្មភាព ប្រពន្ធ័តាមដាន និងវាយតម្លៃ ការងារគណនេយ្យ នៅសណ្ឋាគារ ៧ មករា ខេត្តកំពង់ចាម។
-លោក ជា សារ៉ន នាយផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋ , លោក ចាន់ មុនីនាថ នាយរងផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋ បានចុះទំនាក់ទំនង និងពិភាក្សាលើកិច្ចសហប្រតិបត្តិការនៃការគ្រប់គ្រងតំបន់ទីជម្រាលស្ទឹងព្រែកត្នោតជាមួយក្រុម​ហ៊ុនសម្បទានដីសេដ្ឋកិច្ចហ្គ្រែតហ្វៀល ស្ថិតនៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
-លោក​ ឡាង​ អូន​ នាយសង្កាត់រដ្ឋបាលព្រៃឈើគីរីវ័ន្ត​ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី"បច្ចេកទេសថែទាំការពារ​ និងព្យាបាលជម្ងឺកូនឈើ"នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិស័យព្រៃឈើនិងសត្វព្រៃ(ភ្នំពេញថ្មី)។
-លោក ស្មៀន សារ៉េត នាយសង្កាត់រដ្ឋបាលព្រៃឈើត្រពាំងជោ បានចូលរួមជាមួយក្រុមការងារចុះក្រុមហ៊ុនGreat fiel និងក្រុមហ៊ុន
grandis ពាក់ព័ន្ធគម្រោងcowes។
-យប់ថ្ងៃទី25.04.2019 ក្រុមការងារដឹកនាំដោយលោក អ៊ូ សាមឿន នាយរងផរព.ឱរ៉ាល់ ដោយមានការចូលរួមពីសរព.ថ្ពង សរព.សង្កែសាទបនិង សរព.តាសាល ចុះបង្ក្រាបការដឹកជញ្ជូនអុសចម្រុះប្រភេទចំនួន ៥៣ស្ទែរ៣៥២ តាមរថយន្ត០១គ្រឿងម៉ាកHyundai ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ3B.5130 នៅត្រង់ចំណុចភូមិពាមល្វា ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
វត្ថុតាងបានយកមករ្សាទុកជាបណ្តោះអាសន្ននៅសរព.សង្កែសាទប។
- លោក ចេង រដ្ឋា នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ស្ពឺ បានចូលរួមប្រជុំនៅមន្ទីរកសកខេត្តកំពង់ស្ពឺ ករណីដីសួនអាពាហ៍ពិពាហ៍។

ចំនួនអ្នកចូលទស្សនា
Flag Counter