សកម្មភាពការងារនៃខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត
ចេញ​ផ្សាយ ២៦ មេសា ២០១៩
365

ថ្ងៃ​ព្រហស្បតិ៍ ​០៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩

-លោក ផល មុនី នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងសមត្ថភាពមន្រ្តី លើការងាររដ្ឋបាល ផែនការសកម្មភាព ប្រពន្ធ័តាមដាន និងវាយតម្លៃ ការងារគណនេយ្យ នៅសណ្ឋាគារ ៧ មករា ខេត្តកំពង់ចាម។

-លោក ចាន់ មុនីនាថ នាយរងផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋ បានចូលរួមប្រជុំតាមដាន និងត្រួតពិនិត្យការងារសហគមន៍ព្រៃឈើ ជាមួយមន្ត្រីរដ្ឋបាលព្រៃឈើកណ្តាល នៅសហគមន៍ព្រៃឈើក្រាំងសេរី ឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

-លោក​ ឡាង​ អូន​ នាយសង្កាត់រដ្ឋបាលព្រៃឈើគីរីវ័ន្ត​ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី "បច្ចេកទេសថែទាំការពារ​ និងព្យាបាលជម្ងឺកូនឈើ" នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិស័យព្រៃឈើ និងសត្វព្រៃ (ភ្នំពេញថ្មី)។

-ផ្នែករដ្ឋបាលព្រៃឈើកំពង់ស្ពឺ និងសង្កាត់រដ្ឋបាលព្រៃឈើសំរោងទង បានចុះពិនិត្យ​ ថែទាំដើមឈើតាមដងផ្លូវជាតិលេខ៤​ និងដាំជួសដើមធ្នង់ចំនួន៦ដើមនៅសួនច្បារសាលាខេត្តកំពង់ស្ពឺ​​

 -ផ្នែករដ្ឋបាលព្រៃឈើឱរ៉ាល់ និងសង្កាត់រដ្ឋបាលព្រៃឈើសង្កែសាទប បានចែកកូនឈើសរុបចំនួន៤៥០ដើម (កូនបេងចំនួន២៥០ដើម,កូនឈើទាលចំនួន១៥០ដើម និងកូនគគីរចំនួន៥០ដើម ដល់សាលានគរបាលជាតិ​ភូមិភាគ៣ ស្ថិតនៅភូមិពាមទង់ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច​ ខេត្តកំពង់ស្ពឺ

-ការចុះល្បាតពុំឃើញមានបទល្មើសព្រៃឈើអ្វីគួរអោយកត់សម្គាល់ឡើយ។

ចំនួនអ្នកចូលទស្សនា
Flag Counter