សកម្មភាពការងារការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ
ចេញ​ផ្សាយ ២៦ មេសា ២០១៩
1,041

ថ្ងៃ​ព្រហស្បតិ៍ ​០៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩

-លោក លោក ឆន ស៊ីម និងលោកស៊ុន ហេង មន្រ្តីប្រចាំការស្រុកសំរោងទង បានចុះអនុវត្តការងារដូចខាងក្រោម ÷ ចុះតាមដានជម្ងឺឆ្លងសត្វនៅភូមិ ក្រាំងត្រឡាច ឃុំស្គុះ មានកសិករចូលរួមសរុប ១២ នាក់ (ស្រី្ត ៦នាក់) និងចុះណែនាំកសិករចិញ្ចឹមជ្រូកជាលក្ខណះគ្រួសារនៅភូមិរលាំងគ្រើល ឃុំរលាំងគ្រើល ស្តីពីការថែទាំសុខភាពសត្វ ការធ្វើអនាម័យ ការផ្តល់ចំណី និងជាពិសេសការអនុវត្តជីវសុវត្ថិភាពដើម្បីការការឆ្លងជម្ងឺ។

-លោក អ៊ុំ ស៊ីថា និងកញ្ញា ស្វាយ សិដា មន្ត្រីការិយាល័យ បានចុះបើកវគ្គបណ្តុះបណ្តាលដល់កសិករស្តីពី “បច្ចេកទេសចិញ្ចឹមជ្រូកជាលក្ខណះគ្រួសារ” នៅភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុឱរ៉ាល់ ដែលមានសម្បទានិកចូលរួមសរុបចំនួន ៣០នាក់ (ស្រី្ត ២១នាក់) ដែលវគ្គបណ្តុះបណ្តាលឧបត្ថម្ភដោយគម្រោង LASED II ។

-លោក ញ៉ឹក ស៊ីម មន្ត្រីប្រចាំការស្រុកថ្ពង បានចុះតាមដាន និងណែនាំកសិករចិញ្ចឹមជ្រូកនៅភូមិគោក ឃុំអមលាំង និងភូមិព្រៃទីទុយ ឃុំយាអង្គ ពីបច្ចេកទេសចិញ្ចឹការថែទាំ ព្រោះបច្ចុប្បន្ននេះអាកាសធាតុកំពុងឡើងកំដៅមានបញ្ហាប្រឈមប៉ះពាល់ដល់សុខភាពរបស់សត្វ។

ចំនួនអ្នកចូលទស្សនា
Flag Counter