សិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពី "សវនកម្ម និងស្តង់ដារសវនកម្មសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា"
ចេញ​ផ្សាយ ២៥ មេសា ២០១៩
641

ថ្ងៃពុធ ០៥រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩

លោក ឈៀង តុលា ប្រធានមន្ទីរ និងលោកស្រី ភួង សាវឿន ប្រធានការិយាល័យផែនការ គណនេយ្យ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពី "សវនកម្ម និងស្តង់ដារសវនកម្មសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា" រៀបចំដោយអាជ្ញាធរសវនកម្មជាតិ ជូនដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ មេឃុំ ចៅសង្កាត់ និងកងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តកំពង់ស្ពឺ។ អង្គសិក្ខាសាលានេះប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត អ៊ុក សារាវុធ អគ្គសវនកររង និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ បណ្ឌិត សោម គីមសួគ៌ អគ្គសវនករនៃអាជ្ញាធរសវនកម្មជាតិ ឯកឧត្តម ហួត ថន សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម ទិត្យ វុទ្ធី អភិបាលរងខេត្ត និង ឯកឧត្តម បណ្ឌិត ព្រហ្ម វិចិត្រសុភ័ណ្ឌ អគ្គលេខាធិការរងនៃអាជ្ញាធរសវនកម្មជាតិ ដែលមានសិក្ខាកាមចូលរួមចំនួន ១៧៣រូប ដែលអញ្ជើញមកពីគ្រប់មន្ទីរជុំវិញខេត្ត និងស្រុក ក្រុង និងកងកំលាំង ទាំង៣។

ចំនួនអ្នកចូលទស្សនា
Flag Counter