នារសៀលថ្ងៃអង្គារ ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៩
នៅសាលប្រជុំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារកសិកម្មប្រចាំខែមេសា និងទិសដៅអនុវត្តខែឧសភា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក ឈៀង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងមានការចូលរួមពី លោកអនុប្រធានមន្ទីរ, លោក លោកស្រី នាយ នាយរងខណ្ឌរដ្ឋបាលទំាង២, លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យចំណុះមន្ទីរទាំង១០, លោក ប្រធានការិយាល័យកសិកម្មក្រុង ស្រុក ទាំង៨ ដែលមានរបៀបវីរៈដូចខាងក្រោម៖
១.ផ្សព្វផ្សាយលិខិតបទដ្ឋាន និងអនុសាសន៍របស់ថ្នាក់ដឹកនាំខេត្ត និងក្រសួង
២.ពិនិត្យឆ្លងរបាយការណ៍សម្រាប់ដាក់ជូនខេត្ត និងក្រសួង
៣.បទបង្ហាញលទ្ធផលការងារតាមបណ្តាការិយាល័យ និងអង្គភាពអនុវត្តបាន ព្រមទាំងរបាយការណ៍សង្ខេបពីការិយាល័យកសិកម្មក្រុង ស្រុក (បញ្ហាប្រឈម និងដំណោះស្រាយ)
៤.មតិរាយការណ៍ការសង្ខេបពីលោកនាយខណ្ឌ និងការិយាល័យចំណុះមន្ទីរទាំង១០
(បញ្ហាប្រឈម និងដំណោះស្រាយ)
៥.មតិយោបល់របស់លោក លោកអនុប្រធានមន្ទីរ
៦.មតិបូកសរុបបិទអង្គប្រជុំ របស់លោកប្រធានអង្គប្រជុំ
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម