សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ
ចេញ​ផ្សាយ ១២ មេសា ២០១៩
383

ថ្ងៃព្រហស្បតិ៍ ០៧កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១  ខែមេសា ឆ្នាំ២០១៩

-ក្រុមការងារការិយាល័យផលិតកម្មនិងបសុព្យាបាល ដឹកនាំដោយលោក ទេព វិចិត្រមុនី ប្រធានការិ. និងមន្ត្រីជំនាញបានចុះបាញ់ថ្នាំសម្លាប់មេរោគនៅតាមបណ្តាទីសត្តឃាតទូទាំងខេត្ត  ដោយបាញ់សម្លាប់មេរោគលើទីតាំងពិឃាត និងមធ្យោបាយដឹកជញ្ជូនជ្រូកផងដែរ។

-លោក ញ៉ឹក ស៊ីម មន្រ្តីប្រចាំការស្រុកថ្ពងបានចុះពិនិត្យស្ថានភាពចិញ្ចឹមជ្រូករបស់កសិករនៅភូមិគោក ឃុំអមលាំង បានបាញ់ថ្នាំសម្លាប់មេរោគជូនកសិករចិញ្ចឹមនោះផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter