សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ
ចេញ​ផ្សាយ ១២ មេសា ២០១៩
397

ថ្ងៃពុធ ០៦កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩

-លោក ឈឹម សុនា និងមន្ត្រីជំនាញ បានចុះបាញ់ថ្នាំសម្លាប់មេរោគនៅទីសត្តឃាតត្រពាំងក្រឡឹង, តាឡាត់ និងទីសត្តឃាតត្រែងត្រយឹង បាញ់សម្លាប់មេរោគលើទីតាំងពិឃាត និងមធ្យោបាយដឹកជញ្ជូនជ្រូកផងដែរ។

-លោក សួន សុខុម មន្រ្តីប្រចាំការស្រុកបសេដ្ឋ បានចុះពិនិត្យស្ថានភាពជំងឺសត្វដោយជួបជាមួយភ្នាក់ងារសុខភាពសត្វភូមិ និងពិនិត្យនៅ តាមកសិដ្ឋាន ពិសេសកសិដ្ឋានចិញ្ចឹមមាន់ ជ្រូក និងណែនាំម្ចាស់កសិដ្ឋានអោយរិតបណ្តឹងការចេញ ចូល ពិសេសអនុវត្តជីវសុវត្ថិភាព បានបាញ់ថ្នាំសម្លាប់មេរោគនៅកសិដ្ឋានចិញ្ចឹមមាន់នៅភូមិ ភារី ឃុំភារីមានជ័យផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter