ពិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣
ចេញ​ផ្សាយ ១១ មេសា ២០១៩
369

នារសៀលថ្ងៃពុធ ០៦កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩

នៅសាលប្រជុំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ៖ ក្រោមការផ្តួចផ្តើមគំនិតរបស់លោក ឈៀង តុលា ប្រធានមន្ទីរ ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ បានរៀបចំពិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ ថ្នាក់ដឹកនាំខ័ណ្ឌរដ្ឋបាលទាំង២ ថ្នាក់ដឹកនាំការិយាល័យចំណុះមន្ទីរ និងលោក លោកស្រី ដែលជាមន្ត្រីរាជការជាច្រើនរូបស្ថិតនៅក្រោមឱវាទមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ បាននិមិន្តព្រះសង្ឃសូត្រមន្ត​លើករាសី សុំសេចក្តីសុខចម្រើន និងសូមសិរីសួស្តីទេវតាឆ្នាំថ្មី។

ចំនួនអ្នកចូលទស្សនា
Flag Counter