សកម្មភាពការងាររបស់មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ប្រចាំថ្ងៃច័ន្ទ ៤កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩
ចេញ​ផ្សាយ ០៩ មេសា ២០១៩
411

សកម្មភាពការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ប្រចាំថ្ងៃច័ន្ទ ០៤កើតខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ថ្ងៃទី០៨ ខែមេសា  ឆ្នាំ២០១៩

១-ការងារ​អភិវឌ្ឍន៍​សហគមន៍​កសិកម្ម​

-លោក​ ជូ សារឹម ប្រធាន ការិយាល័យ​ បានទៅចូលរួមជាមួយគម្រោង AIM     ស្តីពីវេទិកាពហុភាគីអ្នកពាក់ពន្ធ័ខ្សែសង្វាក់តម្លៃផលិតផលមាន់ស្រែនៅភូមិព្រៃមិច  ឃុំវាលពន់  ស្រុកថ្ពង ដោយមានអ្នកចូលរួមសរុបចំនួន ៤០នាក់/ស្រី្ត ១៥នាក់។

២-ការងារផលិតកម្ម និង បសុព្យាបាល

-លោកស្រី អ៊ុន ពិសិដ្ឋ មន្រ្តីប្រចាំការស្រុកឧដុង្គសហការជាមួយក្រុមហ៊ុនស៊ីភី ធ្វើការបាញ់ថ្នាំសម្លាប់មេរោគលើមធ្យោបាយដឹកជញ្ជូនជ្រូកពេលទំលាក់នៅទីសត្តឃាតវាំងចាស់ចំនួន ១ លើក។

-លោក ឆន ស៊ីម មន្រ្តីប្រចាំការស្រុកសំរោងទង ចុះពិនិត្យស្ថានភាពជំងឺសត្វនៅភូមិទ្រា ឃុំព្នាយស្រុកសំរោងទង កសិករចិញ្ចឹមជ្រូក សត្វមានសុខភាពល្អ មិនមានជំងឺគួរអោយកត់សម្គាល់ទេ។

-លោក ញឹម ឈឿន មន្រ្តីប្រចាំការស្រុកឧដុង្គ ចុះពិនិត្យកសិដ្ឋានចិញ្ចឹមមាន់នៅភូមិអកយំ ឃុំក្រាំងចេក ស្រុកឧដុង្គ ចំនួន ២រោង ដោយបានណែនាំម្ចាស់រោងអោយមានការតាមដានសុខភាពសត្វ ការលេចទឹករបស់មាន់ផឹកបណ្តាលអោយសើម កើតរុយ ប៉ះពាល់ដល់បរិស្ថានជុំវិញ។

៣-ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ

-សរព.តពជ និងសរពតាសាល បានរៀបចំសូត្រមន្តលើករាសីទទួលទេវតាឆ្នាំថ្មី ។ ក្នុងកម្មវិធីនោះលោកនាយរង អ៊ូ សាមឿន និងលោកនាយរង ផាន ភារី និងមន្ត្រីខណ្ឌបានចូលរួមផងដែរ។

-ពុំមានបទល្មើសព្រៃឈើទេ។

ចំនួនអ្នកចូលទស្សនា
Flag Counter