ការចុះណែនាំអំពីការថែទាំសុខភាពសត្វ ការធ្វើអនាម័យ បច្ចេកទេសចិញ្ចឹម ពិសេសលើការអនុវត្តន៍វិធានជីវសុវត្ថិភាពកន្លែងចិញ្ចឹម
ចេញ​ផ្សាយ ០៣ មេសា ២០១៩
427

នាថ្ងៃពុធ ១៤រោច ខែផល្គុន ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០១៩

ស្រុកគងពិសី៖ លោក ខេន ប៊ុនធឿន មន្ត្រីការិយាល័យប្រចាំការស្រុកគងពិសី បានធ្វើការចុះណែនាំដល់កសិករចិញ្ចឹមទាយកពងចំនួន ២គ្រួសារ ដែលមានទាសរុបចំនួន ៣៤០០ ក្បាល នៅភូមិភានសារ ឃុំស្នំក្រពើ ស្រុកគងពិសី អំពីការថែទាំសុខភាពសត្វ ការធ្វើអនាម័យ បច្ចេកទេសចិញ្ចឹម ពិសេសលើការអនុវត្តន៍វិធានជីវសុវត្ថិភាពកន្លែងចិញ្ចឹម និងបានផ្តល់ថ្នាំសម្លាប់មេរោគចំនួន ២លីត្រ ផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter