សកម្មភាពការងារ​ការិយាល័យផលិតកម្ម និង​បសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត​
ចេញ​ផ្សាយ ០៣ មេសា ២០១៩
348

នាថ្ងៃអង្គារ​ ១៣រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែមេសា​ ឆ្នាំ២០១៩

សកម្មភាពការងារ​ការិយាល័យផលិតកម្ម និង​បសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត​

-មន្រ្តី ០២ នាក់ បាន​ចុះពិនិត្យណែនាំដល់កសិករចិញ្ចឹមគោនៅភូមិព្រៃក្តី សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ដើម្បីណែនាំកសិករពីការថែទាំ ការបង្កាត់ពូជ និងការផ្តល់ចំណី ។

-មន្ត្រីប្រចាំការស្រុកបសេដ្ឋ បានចុះតាមដានការចិញ្ចឹមមាន់របស់កសិករនៅភូមិ ត្រពាំងពើក ឃុំកាត់ភ្លុក ដោយបានណែនាំពីបច្ចេកទេសចិញ្ចឹម ការថែទាំ ការផ្តល់ចំណី ទឹក និងការផ្តល់ថ្នាំសម្លាប់មេរោគ អោយអនុវត្តជីវសុវត្ថិភាពជាប្រចាំ។

-មន្ត្រីប្រចាំការស្រុកឧដុង្គ បានចុះត្រួតពិនិត្យកសិដ្ឋានចិញ្ចឹមសត្វនៅភូមិភ្នំទទឹង ឃុំជើងរាស់ តាមដានសុខភាពសត្វ ការអនុវត្តអនាម័យជីវសុវត្ថិភាព ការពារការប៉ះពាល់ដល់បរិស្ថានជុំវិញ។

ចំនួនអ្នកចូលទស្សនា
Flag Counter